ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

បទយកការណ៍
បទយកការណ៍ (វីដេអូ) : សេចក្តីត្រេកអររបស់ប្រជាពលរដ្ឋភូមិអូរច្រាកណ្តាល ចំពោះសមិទ្ធផលរង្វង់មូលព្រះវិស្ណុដៃប្រាំបី ដែលជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពក្រុងប៉ៃលិន
បទយកការណ៍៖ សេចក្តីត្រេកអររបស់ប្រជាពលរដ្ឋភូមិអូរច្រាកណ្តាល ចំពោះសមិទ្ធផលរង្វង់មូលព្រះវិស្ណុដៃប្រាំបី ដែលជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពក្រុងប៉ៃលិន។


សុខាភិបាល
ក្រុមឆ្មបជំនាញនៃមណ្ឌលសុខភាពក្រង់តេះ ចុះអន្តរាគមន៍ជួយសម្រាលកូនជូនស្ត្រីម្នាក់បានជោគជ័យ នៅតំបន់ដាច់ស្រយាលចម្ងាយ ៥០គីឡូម៉ែត្រ
ខេត្តមណ្ឌលគិរី៖ ក្រុមគ្រូពេទ្យ និងឆ្មបជំនាញនៃមណ្ឌលសុខភាពក្រង់តេះ បានទទួលការកោតសរសើរយ៉ាងខ្លាំងចំពោះស្មារតីទទួលខុសត្រូវ និងសកម្មភាពមនុស្សធម៌ដ៏ខ្ពង់ខ្ពស់ ក្នុងការចុះអន្តរាគមន៍បន្ទាន់ ជួយសម្រាលកូនជូនស្ត្រីម្នាក់ដែលមិនអាចមកកាន់មណ្ឌលសុខភាពទាន់ពេលវេលា រហូតទទួលបានជោគជ័យ និងមានសុវត្ថិភាពទាំងម្តាយ និងទារក។


បទយកការណ៍
បទយកការណ៍៖ អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យផ្ទាល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅតាមក្រុង-ស្រុកទាំង៥ ក្នុងភូមិសាស្ត្រខេត្ត ឧត្តរមានជ័យ
បទយកការណ៍៖ អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យផ្ទាល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅតាមក្រុង-ស្រុកទាំង៥ ក្នុងភូមិសាស្ត្រខេត្ត ឧត្តរមានជ័យ។


បទយកការណ៍
បទយកការណ៍៖ ប្រជាពលរដ្ឋឃុំអំពិល រំភើបរីករាយចំពោះសមិទ្ធផលថ្មី ដែលជាគម្រោងមូលនិធិឃុំ-សង្កាត់
បទយកការណ៍៖ ប្រជាពលរដ្ឋឃុំអំពិល រំភើបរីករាយចំពោះសមិទ្ធផលថ្មី ដែលជាគម្រោងមូលនិធិឃុំ-សង្កាត់
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ


បរិស្ថាន
រដ្ឋបាលខេត្ត រៀបចំសិក្ខាសាលាតម្រង់ទិស ជ្រើសរើសសិក្ខាកាមវគ្គ «បដិសណ្ឋារកិច្ចបៃតង» និងបេក្ខភាពប្រឡងប្រណាំងពានរង្វាន់សហគ្រាសបៃតង
(ប៉ៃលិន)៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំភ្នំខៀវ នៃមន្ទីរបរិស្ថានខេត្តប៉ៃលិន មានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងតម្រង់ទិស ស្តីពីការជ្រើសរើសសិក្ខាកាមសម្រាប់ចូលរួមវគ្គបណ្តុះបណ្តាល «បដិសណ្ឋារកិច្ចបៃតង (ហូកាបៃតង)» ព្រមទាំងការជ្រើសរើសបេក្ខភាពសហគ្រាស ដើម្បីចូលរួមប្រឡងប្រណាំងពានរង្វាន់សហគ្រាសបៃតង។ អង្គសិក្ខាសាលានេះស្ថិតក្រោមអធិបតីភាព លោក មុត ពិសិដ្ឋនា អភិបាលរងខេត្តប៉ៃលិន មន្រ្តីជំនាញពាក់ព័ន្ធ តំណាងអង្គការដៃគូគម្រោងហូកាបៃតង អាជ្ញាធរក្រុង-ស្រុក ព្រមទាំងម្ចាស់អាជីវកម្ម និងតំណាងសហគ្រាសនានា ក្នុងមូលដ្ឋានខេត្តប៉ៃលិនជាច្រើនរូប។


សន្តិសុខសង្គម
ស្នងការនគរបាលខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយមតិណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្ដីពីការងារបុគ្គលិក តាមប្រព័ន្ធ Zoom
(ប៉ៃលិន)៖ នារសៀលថ្ងៃ ទី១៦ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងណែនាំតម្រង់ទិសអំពីការងារបុគ្គលិក តាមប្រព័ន្ធវីដេអូអនឡាញ (Zoom)។


បទយកការណ៍
បទយកការណ៍ (វីដេអូ) : សរសៃឈាមសេដ្ឋកិច្ចថ្មីៈ “ផ្លូវកៅស៊ូតភ្ជាប់ពីភូមិសំបូរ ទៅភូមិភ្នំព្រាល នាំមកនូវស្នាមញញឹម និងក្តីសង្ឃឹមដល់ប្រជាពលរដ្ឋស្រុកសាលាក្រៅ”
បទយកការណ៍៖ សរសៃឈាមសេដ្ឋកិច្ចថ្មីៈ “ផ្លូវកៅស៊ូតភ្ជាប់ពីភូមិសំបូរ ទៅភូមិភ្នំព្រាល នាំមកនូវស្នាមញញឹម និងក្តីសង្ឃឹមដល់ប្រជាពលរដ្ឋស្រុកសាលាក្រៅ”


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ប្រចាំនព្វមាស (រយៈពេល៩ខែ) ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត
ឯកឧត្តម គួច ចំរើន បានជំរុញដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលកំពុងមានការវិវត្ត និងផ្លាស់ប្តូររូបភាពយ៉ាងឆាប់រហ័ស។


បទយកការណ៍
បទយកការណ៍ (វីដេអូ) : ភាពកក់ក្ដៅ និងស្នាមញញឹម៖ ប្រជាពលរដ្ឋសង្កាត់អូរតាវ៉ៅ រីករាយពេញចិត្តចំពោះការផ្ដល់សេវាសាធារណៈរបស់រដ្ឋបាលសង្កាត់
ការផ្លាស់ប្ដូរជាវិជ្ជមាន និងការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលមូលដ្ឋាន ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំរដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត។ នាពេលបច្ចុប្បន្ន រដ្ឋបាលសង្កាត់អូរតាវ៉ៅ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។


ព័ត៌មាន
ភ្លើងគប់នៃការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជនពិការលើកទី៣ នឹងមកដល់ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣១ ខែតុលា ខាងមុខនេះ
ភ្លើងគប់នៃការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជនពិការលើកទី៣ នឹងមកដល់ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣១ ខែតុលា ខាងមុខនេះ


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច និងត្រៀមរៀបចំដឹកជញ្ជូនប្រជាពលរដ្ឋ ៦៣គ្រួសារ ទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង
(ខេត្តស្ទឹងត្រែង)៖ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យផ្ទាល់ដល់ទីតាំងដីសម្បទានសង្គមកិច្ច និងត្រៀមរៀបចំការដឹកជញ្ជូនប្រជាពលរដ្ឋចំនួន ៦៣គ្រួសារ ស្ថិតក្នុងភូមិសាស្ត្រអូរសែវ ឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ បន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងជាង១,៥០០គ្រួសារបន្ថែមទៀត
បាត់ដំបង៖នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជាផ្ដល់ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១៥២៦គ្រួសារបន្ថែមទៀតនៅស្រុកបវេល ថ្មគោល និងឯកភ្នំ។


គ្រោះធម្មជាតិ
ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកថ្មគោល ទទួលបានអំណោយសង្គ្រោះពីរាជរដ្ឋាភិបាល
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហាររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចែកជូនប្រជាពលរដ្ឋចំនួន ៤៣៦គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងស្រុកថ្មគោល។ ពិធីចែកអំណោយនេះត្រូវបានរៀបចំឡើងនៅបរិវេណវត្តប៉ោយតាសេក ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។

