
ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកថ្មគោល ទទួលបានអំណោយសង្គ្រោះពីរាជរដ្ឋាភិបាល
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហាររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចែកជូនប្រជាពលរដ្ឋចំនួន ៤៣៦គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងស្រុកថ្មគោល។ ពិធីចែកអំណោយនេះត្រូវបានរៀបចំឡើងនៅបរិវេណវត្តប៉ោយតាសេក ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។











