ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

នយោបាយ
(មានវីដេអូរ) សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឲ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»។ ចំណុចនេះត្រូវបានសម្ដេចនាយករដ្ឋមន្រ្តីមើលឃើញ ថាប្រហែលជាមានចំណុចខ្សោយណាមួយរបស់បុគ្គលរូបនេះ នៅក្នុងដៃអ្នកកាសែតថៃ ដែលធ្វើឲ្យបុគ្គលរូបនេះ មិនហ៊ានតវារកការពិត។
នេះបើតាមប្រសាសន៍របស់សម្ដេតធិបតី ហ៊ុន ម៉ាណែត នៅក្នុងឱកាសអញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦។


សុខាភិបាល
ភេសជ្ជៈប៉ូវកម្លាំងសម្រាប់មនុស្សទូទៅ ជាពិសេសមនុស្សវ័យចំណាស់
សុខភាព៖ ភេសជ្ជៈប៉ូវកម្លាំងផ្សំពីល្ហុង ទឹកមាត់ត្រចៀកកាំ និងទឹកឃ្មុំ រួមទាំងតាំងគួយ ផ្ដល់អត្ថប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាព ជាពិសេសនោះគឺប៉ូវកម្លាំងដល់មនុស្សដែលមានវ័យចំណាស់ អាយុខ្ទង់ ៧០ ឡើង។


បរិស្ថាន
រដ្ឋបាលស្រុកសាលាក្រៅ ចុះយុទ្ធនាការដាក់ស្លាកសញ្ញាហាមចោលសំរាម នៅតាមបណ្តោយផ្លូវជាតិលេខ៥៧
(ប៉ៃលិន)៖ ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ និងលោកប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ ដោយមានការអញ្ជើញចូលរួមពីបងប្អូនយុវជន ស.ស.យ.ក. មូលដ្ឋានឃុំ ចុះរៀបចំដាក់ស្លាកសញ្ញាហាមចោលសំរាម នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ចាប់ពីចំណុចសួនច្បារសេះប្រាំបី រហូតដល់ភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


ពាណិជ្ជកម្ម
ថ្នាក់ដឹកនាំមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ ឆ្នាំ២០២៦ តាមរយះប្រព័ន្ធ Zoom
(ប៉ៃលិន)៖ ព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឈឿន ឈិន អនុប្រធានមន្ទីរ បានដឹកនាំមន្ត្រីរាជការជំនាញ អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធវីដេអូសុវត្ថិភាព Zoom។


ការអភិវឌ្ឍ
អភិបាលរងខេត្តប៉ៃលិន ទទួលបន្ទុក អញ្ជើញចុះពិនិត្យស្ថានភាពប្រភពទឹក តាមប្រព័ន្ធធារាសាស្ត្រ ក្នុងស្រុកសាលាក្រៅ
(ប៉ៃលិន)៖ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក រស់ នឿន អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន ទទួលបន្ទុកធនធានទឹកនិងកសិកម្ម អមដំណើរដោយលោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រួមជាមួយ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពប្រភពទឹក តាមប្រព័ន្ធធារាសាស្ត្រ និងតាមអូរ ស្ទឹង ដែលមន្ទីរធនធានទឹក បានបិតទ្វារទឹករក្សាទុក សម្រាប់ការប្រើប្រាស់ ការចិញ្ចឹមសត្វ និងការដាំដុះដំណាំកសិកម្ម ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


នយោបាយ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យយកចិត្តទុកដាក់ លើអ្នកស្នងមរតកចារសាស្ត្រាស្លឹករឹត និងមានបំណងសិក្សាអក្សរសំស្ក្រឹតឡើងវិញ ដែលសម្តេចធ្លាប់រៀន
(ភ្នំពេញ)៖ ក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចបានណែនាំ ឱ្យមានការយកចិត្តទុកដាក់ លើអ្នកស្នងមរតកចារសាស្ត្រាស្លឹករឹត និងជំរុញបណ្តុះបណ្តាលបន្ថែមទៀត ហើយសម្ដេចមានបំណងសិក្សាអក្សរសំស្ក្រឹតឡើងវិញ ដែលសម្តេចធ្លាប់រៀនកាលពីពេលមុន។


នយោបាយ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បណ្ណសារជាតិ និងបណ្តាល័យជាតិ មិនគួររំលាយចូលគ្នានោះទេ ប៉ុន្តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា មិនគួររំលាយចូលគ្នា រវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦។


នយោបាយ
រដ្ឋបាលខេត្តប៉ៃលិន សំណេះសំណាល និងជូនដំណើរយុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធាចំនួន ៨០នាក់ ទៅកាន់សាលាហ្វឹកហ្វឺន
នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងជូនដំណើរយុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាចំនួន ៨០នាក់ ទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព ដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈយោធា ត្រៀមខ្លួនការពារបូរណភាពទឹកដី និងសន្តិសុខជាតិ។


សុខាភិបាល
ក្រុមអាហារដែលបរិភោគទៅជួយពង្រឹងសុខភាពឆ្អឹងសន្លាក់រឹងមាំ
ការស្រាវជ្រាវបានឱ្យដឹងថា របបអាហារគឺជួយធ្វើឱ្យសុខភាពរបស់ឆ្អឹងរឹងមាំ មិនងាយពុក និងបន្ថយហានិភ័យជំងឺរលាកសន្លាក់ឆ្អឹង។


សន្តិសុខសង្គម
អាវុធហត្ថខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ តាមរយៈប្រព័ន្ធ(Video Conferene)
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន អញ្ជើញដឹកនាំមេបញ្ជាការរង ទទួលជំនាញ សរុបចំនួន៦នាក់ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ តាមរយៈប្រព័ន្ធ(Video Conferene) ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។


នយោបាយ
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧
(កំពង់ធំ)៖ ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា ៥ខ្នង និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យទ្រៀល ខេត្ត កំពង់ធំ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានធ្វើការណែនាំ ដល់ក្រសួងអប់រំ យុវជន និងកីឡា និងលោកគ្រូ អ្នកគ្រូ ត្រូវពិនិត្យលទ្ធភាពលុបបំបាត់ ការប្រើប្រាស់ទូរស័ព្ទ របស់សិស្សានុសិស្សនៅក្នុងម៉ោងសិក្សា ហើយប្រសិនជាអាចគឺត្រូវធ្វើនៅក្នុងឆ្នាំសិក្សា២០២៦-២០២៧នេះតែម្ដង ។ជាមួយគ្នានេះសម្តេចធិបតី ក៏បានអំពាវនាវឲ្យមាតា បិតា និងអណាព្យាបាលសិស្សទាំងអស់ ចូលរួមសហការផងដែរ។


សន្តិសុខសង្គម
នគរបាលចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន បន្តចុះផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ជូនប្រជាពលរដ្ឋភូមិអូរខ្ទីង និងភូមិក្រចាប់លើ
(ប៉ៃលិន)៖នៅថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី គិត ធីរ៉ា ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ បានចាត់ឲ្យ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយរដ្ឋបាលក្រុង អជ្ញាធរខេត្ត មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្ត និងយុវជន ស ស យ ក បន្តធ្វើការចុះផ្សព្វផ្សាយស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក និងបិទចំណាំងផ្លាតជូនយានយន្តប្រជាពលរដ្ឋ ចំនួន០២ភូមិ ភូមិអូរខ្ទីង និងភូមិក្រចាប់លើ ស្ថិតនៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦
(វីដេអូ)៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានតម្រូវឲ្យម្ចាស់ ឬ នាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ស្ថិតក្នុងដែនអនុវត្ត នៃច្បាប់ ស្តីពីការងារ ត្រូវសម្របសម្រួលរៀបចំបើកប្រាក់ឈ្នួលខែវិច្ឆិកា ដែលកម្មករ-និយោជិត ត្រូវទទួលបាន ឲ្យបានមុនថ្ងៃឈប់សម្រាក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣-២៤-២៥ ខែវិច្ឆិកា ឆ្នាំ ២០២៦។

