ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ស្តីពី ការឈានចូលដំណាក់កាលរដូវរំហើយ និងការប្រែប្រួលស្ថានភាពអាកាសធាតុ ក្នុងខេត្តប៉ៃលិន
យោងតាមការតាមដាន និងវិភាគស្ថានភាពអាកាសធាតុ ព្រមទាំងទិន្នន័យឧតុនិយមជាក់ស្តែង មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន សូមជម្រាបជូនសាធារណជន និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ ថ្នាក់ឱ្យបានជ្រាបថា៖ ខេត្តប៉ៃលិនបាននិងកំពុងឈានចូលដំណាក់កាលរដូវរំហើយ ដែលជាដំណាក់កាល អន្តរកាលពីរដូវវស្សាឈានទៅរដូវប្រាំង។ ដំណាក់កាលនេះ អាចបន្តរហូតដល់ការចូលមកដល់នៃរដូវប្រាំង ពេញលេញក្នុងខែមករា ឆ្នាំ២០២៧ ខាងមុខ។


កសិកម្ម
មន្ទីរកសិកម្មខេត្តមណ្ឌលគិរី បន្តជំរុញការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃ ក្រោម «គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា» នៅស្រុកកោះញែក
ខេត្តមណ្ឌលគិរី៖ លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការបង្កបង្កើនផល ការប្រមូលផលស្រូវ ការធ្វើបង្ហាញបច្ចេកទេសកសិកម្មវៃឆ្លាត ធន់នឹងការប្រែប្រួលអាកាសធាតុ និងការងារដាំដុះបន្លែរបស់ប្រជាកសិករ ស្ថិតនៅក្នុងឃុំរយ៉ និងឃុំអបួនលើ ស្រុកកោះញែក កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។


ការអភិវឌ្ឍ
រដ្ឋបាលស្រុកសាលាក្រៅ រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ឃុំ ឆ្នាំ២០២៧-២០២៩
ប៉ៃលិន៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរផែនការខេត្តប៉ៃលិន បានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ឃុំ ឆ្នាំ២០២៧-២០២៩ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ឡូញ ឈាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន និងអនុប្រធានមន្ទីរពាក់ព័ន្ធ មេឃុំ និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ជាច្រើនរូប។


សន្តិសុខសង្គម
រដ្ឋបាលខេត្តប៉ៃលិន ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិស្រែអន្ទាក់ ស្រុកសាលាក្រៅ
(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត។


សន្តិសុខសង្គម
មន្ទីរកសិកម្មខេត្តប៉ៃលិន បើកយុទ្ធនាការទ្រង់ទ្រាយធំ ចុះចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដោយឥតគិតថ្លៃដល់ខ្នងផ្ទះ
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំលើកទី១ នៅទូទាំងខេត្ត ក្រោមអធិបតីភាពលោក សាយ សុផាត ប្រធានមន្ទីរ និងមានការចូលរួមពីលោក ហាក់ សុចិត្រា អនុប្រធានទទួលបន្ទុករួម ការិយាល័យគ្រប់គ្រងមន្ទីរព្យាបាលសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ។


សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង ស្ដីពីការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់
សេចក្ដីជូនដំណឹង ស្ដីពីការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់


សុខាភិបាល
ឃ្លោកជាបន្លែល្អចំពោះសុខភាព និងជួយព្យាបាលជំងឺច្រើនមុខ
សុខភាព៖ ឃ្លោក ជាបន្លែហូបផ្លែដែលសម្បូរវីតាមីន និងសារធាតុចិញ្ចឹមដូចជា វីតាមីន A, B, C និង ម៉ង់ហ្គាណែត ម៉ាញ៉េស្យូម កាល់ស្យូម ជាតិដែក ប៉ូតាស្យូម អ៊ីយ៉ូត និងជាតិសរសៃជាដើម។


ព័ត៌មាន
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ


ព័ត៌មាន
សម្តេច ម៉ែន សំអន អញ្ជើញអុជធូប និងថ្វាយគ្រឿងសក្ការៈព្រះសពព្រះមហាថេរបញ្ញានន្ទោ សំ បុណ្យសាន្ត នៅវត្តវារីផា សុខារាម
សម្តេច ម៉ែន សំអន អញ្ជើញអុជធូប និងថ្វាយគ្រឿងសក្ការៈព្រះសពព្រះមហាថេរបញ្ញានន្ទោ សំ បុណ្យសាន្ត នៅវត្តវារីផា សុខារាម


ការអភិវឌ្ឍ
ពិធីជាប្រវត្តិសាស្ត្រមួយ ដោយបានដង្ហែ និងលើករូបសំណាក «ព្រះគោ ព្រះកែវ»មកតម្កល់លើបល្ល័ង្ក
រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីជាប្រវត្តិសាស្ត្រមួយ ដោយបានដង្ហែ និងលើករូបសំណាក «ព្រះគោ ព្រះកែវ» មកតម្កល់លើបល្ល័ង្កយ៉ាងឱឡារិក នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ។ ពិធីនេះត្រូវបានរៀបចំឡើងស្ថិតនៅក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្រោមវត្តមានឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ មន្ត្រីរាជការ មន្ទីរ-អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្តយ៉ាងច្រើនកុះករ។


សេចក្តីជូនដំណឹង
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យប្រជាពលរដ្ឋរក្សាទុកទឹក និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ខណៈបាតុភូត El Niño អាចអូសបន្លាយដល់ខែកុម្ភៈ ឆ្នាំ២០២៧
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត ឱ្យមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈទុកជាមុនក្នុងការរក្សាទុកទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងវិស័យកសិកម្ម ខណៈដែលឥទ្ធិពលបាតុភូត El Niño ត្រូវបានព្យាករណ៍ថា អាចបន្តអូសបន្លាយរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។


សកម្មភាពអាជ្ញាធរ
រោមគោលនយោបាយឈ្នះ-ឈ្នះ៖ វិវាទដីធ្លីរវាងប្រជាពលរដ្ឋ ២គ្រួសារ នៅស្រុកកោះសូទិន ត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យ ក្រោមយន្តការក្រៅប្រព័ន្ធតុលាការ
ខេត្តកំពង់ចាម៖ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំដោះស្រាយ និងសម្របសម្រួលទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋចំនួន ២គ្រួសារ។


បរិស្ថាន
រដ្ឋបាលក្រុងបាត់ដំបង អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមយុទ្ធនាការសម្អាតភូមិឋាន
បាត់ដំបង៖ យោងតាមការណែនាំរបស់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ស្តីពីការចូលរួមសម្អាតលំនៅឋាន និងបរិស្ថានក្នុងមូលដ្ឋាន រដ្ឋបាលក្រុងបាត់ដំបង សូមអំពាវនាវដល់ម្ចាស់លំនៅឋាន ម្ចាស់ដីទំនេរ ម្ចាស់អាជីវកម្ម អាហារដ្ឋាន ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ក្រុមហ៊ុន សហគ្រាស មន្ទីរ-អង្គភាព គ្រឹះស្ថានអប់រំរដ្ឋ និងឯកជន វត្តអារាម ទីសក្ការបូជា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ចូលរួមធ្វើយុទ្ធនាការបោសសម្អាតភូមិឋាន។

