
រដ្ឋបាលខេត្តប៉ៃលិន ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិស្រែអន្ទាក់ ស្រុកសាលាក្រៅ
(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត។











