ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ព័ត៌មាន
ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន ឯកអគ្គរដ្ឋទូតហ្វីលីពីន តែងតាំងថ្មីប្រចាំកម្ពុជា ចូលជូនសារតាំង
ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន ឯកអគ្គរដ្ឋទូតហ្វីលីពីន តែងតាំងថ្មីប្រចាំកម្ពុជា ចូលជូនសារតាំង


អប់រំ និងកីឡា
ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ចុះសួរសុខទុក្ខ និងពិនិត្យផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅសាលាបឋមសិក្សាបានណន់
បាត់ដំបង៖ ស្របពេលដែលស្ថានភាពជំនន់ទឹកភ្លៀងបានស្រកចុះជាបណ្តើរៗ នៅថ្ងៃពុធ ១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង រួមជាមួយសហការី បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសហគមន៍សាលាបឋមសិក្សាបានណន់ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ព្រមទាំងពិនិត្យស្ថានភាពផលប៉ះពាល់ដែលសាលារៀនបាន និងកំពុងទទួលរងដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក។


ការអភិវឌ្ឍ
រដ្ឋបាលក្រុងប៉ៃលិន រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់ ឆ្នាំ២០២៧-២០២៩ ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋាន
ប៉ៃលិន៖ រដ្ឋបាលក្រុងប៉ៃលិន សហការជាមួយមន្ទីរផែនការខេត្តប៉ៃលិន បានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់ ឆ្នាំ២០២៧-២០២៩ ដើម្បីពិនិត្យពិភាក្សាលើគម្រោងអាទិភាព និងស្វែងរកការគាំទ្រធនធានសម្រាប់ការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។


សុខាភិបាល
តើនរណាខ្លះដែលមិនគួរទទួលទានខ្ញី?
ដូចអ្នកបានជ្រាប់រួចមកហើយពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់មើម ខ្ញី ចំពោះសុខភាព តែយ៉ាងណាមិញ មនុស្សមួយចំនួនត្រូវបានណែនាំឱ្យបន្ថយការទទួលទានខ្ញី ឬហាមឃាត់ឱ្យមិនទទួលទានខ្ញីតែម្ដង ដោយសារតែឥទ្ធិពលនៃសារធាតុដែលមានផ្ទុកក្នុងមើម ខ្ញី អាចជះឥទ្ធិពលអាក្រក់ទៅលើសុខភាព។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ បន្តនាំយកអំណោយផ្ដល់ជូនពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀង២០០គ្រួសារនៅក្រុងបាត់ដំបង
បាត់ដំបង៖នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បាននាំយកអំណោយរបស់សប្បុរសជនផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២០០គ្រួសារនៅក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា និងគម្រោងបំពាក់អំពូលភ្លើងបំភ្លឺពេលរាត្រី នៅក្រុងកំពង់ចាម
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារបច្ចេកទេស អាជ្ញាធរក្រុងកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា និងគម្រោងបំពាក់អំពូលភ្លើងបំភ្លឺពេលរាត្រី នៅក្រុងកំពង់ចាម។


កសិកម្ម
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីព្រលែងកូនត្រីពូជ និងកូនបង្កងពូជសរុបជាង១០ម៉ឺនក្បាលនៅចំណុចដងស្ទឹងសង្កែ ក្រុងបាត់ដំបង
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីព្រលែងកូនត្រីពូជ និងកូនបង្កងពូជ នៅចំណុចដងស្ទឹងសង្កែ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដើម្បីធ្វើឱ្យស្ទឹងសង្កែសំបូរទៅដោយមច្ឆជាតិសម្រាប់បម្រើឱ្យសេចក្ដីត្រូវការហូបចុករបស់ប្រជាពលរដ្ឋក្នុងតំបន់។


សន្តិសុខសង្គម
កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំពិធីបវារណាកម្មចេញព្រះវស្សា និងបុណ្យកឋិនទាន នៅក្នុងខេត្តប៉ៃលិន
ព្រះសោភ័ណរតនវេទី អ៊ា សុផន ព្រះមេគណ ខេត្តប៉ៃលិន បានយាងជាព្រះអធិបតីក្នុងកិច្ចប្រជុំពិភាក្សាការងារ ត្រៀមរៀបចំពិធីបវារណាកម្ម របស់ ព្រះសង្ឃចេញព្រះវស្សា និងពិធីបុណ្យកឋិនទាន នៅវត្តពោធិមារាម (ហៅវត្តប៉ាហ៊ី) សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សំ សារើន ប្រធាន ការិយាល័យព្រះពុទ្ធសាសនា ព្រមទាំងព្រះថេរានុថេរៈពាក់ព័ន្ធជាច្រើនអង្គ។


នយោបាយ
(វីដេអូ) : កម្ពុជា-ថៃ ឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS
កម្ពុជា-ថៃ ឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS


សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ Antonio G Natarrete នាយសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


សកម្មភាពថ្នាក់ដឹកនាំ
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : លោកជំទាវបណ្ឌិត បាន ស្រីមុំ អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់អាយុនៅខេត្តប៉ៃលិន រួសរាន់ទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឆ្នោត
(ប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋគ្រប់អាយុទាំងអស់ សូមរួសរាន់អញ្ជើញទៅចុះឈ្មោះ និងពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីធានាការពារសិទ្ធិស្របច្បាប់ក្នុងការជ្រើសរើសតំណាងដឹកនាំមូលដ្ឋានរបស់ខ្លួន។
ការអំពាវនាវនេះ បានធ្វើឡើងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកជំទាវបណ្ឌិតអភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យដំណើរការជាក់ស្តែង នៅតាមការិយាល័យចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនានាទូទាំងខេត្តប៉ៃលិន។


បរិស្ថាន
អាជ្ញាធរចុះកាយប្រឡាយ និងដំឡើងប្រព័ន្ធលូរំដោះទឹកជំនន់ នៅភូមិស្លក្រាម ឃុំវត្តតាមិម ដើម្បីសម្រួលការធ្វើដំណើរ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ
បាត់ដំបង៖ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ និងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋក្នុងរដូវវស្សា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំវត្តតាមិម បានចុះអនុវត្តសកម្មភាពកាយប្រឡាយ និងដំឡើងប្រព័ន្ធលូរំដោះទឹក នៅតំបន់ទីប្រជុំជនភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។


សន្តិសុខសង្គម
មន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ចុះបង្ក្រាប និងតម្រូវឱ្យកាយលុបទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់ ២កន្លែង នៅស្រុកភ្នំព្រឹក
បាត់ដំបង៖ លោក លឹម ប៊ុនលី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បានឱ្យដឹងថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារជំនាញនៃមន្ទីររ៉ែ និងថាមពល បានចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់ចំនួន ២កន្លែង ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ប៉ិល សង្ហា (ហៅ សីហា) ស្ថិតក្នុងភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

