
ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ចុះសួរសុខទុក្ខ និងពិនិត្យផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅសាលាបឋមសិក្សាបានណន់
បាត់ដំបង៖ ស្របពេលដែលស្ថានភាពជំនន់ទឹកភ្លៀងបានស្រកចុះជាបណ្តើរៗ នៅថ្ងៃពុធ ១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង រួមជាមួយសហការី បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសហគមន៍សាលាបឋមសិក្សាបានណន់ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ព្រមទាំងពិនិត្យស្ថានភាពផលប៉ះពាល់ដែលសាលារៀនបាន និងកំពុងទទួលរងដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក។











