ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពអាជ្ញាធរ
មន្ត្រីអធិការកិច្ចនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកំពង់ចាម ៤រូប ចូលរួមពិធីសច្ចាប្រណិធាន នៅសាលាដំបូងខេត្ត
(កំពង់ចាម)៖ មន្ត្រីអធិការកិច្ចចំនួន ៤ រូប នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកំពង់ចាម នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នេះ បានចូលរួមក្នុងពិធីសច្ចាប្រណិធាន ដើម្បីទទួលនីតិសម្បទាជានគរបាលយុត្តិធម៌ ដែលបានរៀបចំឡើងនៅសាលាដំបូងខេត្តកំពង់ចាម។


សុខាភិបាល
សិស្សវិទ្យាល័យកោះសូទិន ខេត្តកំពង់ចាម ដួលសន្លប់ចំនួន៩នាក់ (ស្រី៩នាក់) បញ្ចូនទៅកាន់មណ្ឌលសុខភាពភ្លាមៗ
សិស្សថ្នាក់ទី៧ និងថ្នាក់ទី១០ នៃវិទ្យាល័យកោះសូទិន ស្ថិតនៅក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម បានដួលសន្លប់ចំនួន៩នាក់ជាបន្តបន្ទាប់កាលពីវេលាម៉ោង ៨:៤០នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ បន្ទាប់ពីកើតហេតុភ្លាមៗ និងទទួលបានបទបញ្ជា និងការណែនាំពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងនាមលោក យី វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន បានអញ្ជើញចុះពិនិត្យផ្ទាល់នៅបរិវេណ និងបន្ទប់សិក្សានៃវិទ្យាល័យ កោះសូទិន និងបានបញ្ចូនសិស្សទាំង៩នាក់ទៅកាន់មណ្ឌលសុខភាពកោះសូទិនដើម្បីជួយសង្គ្រោះ។


សេចក្តីជូនដំណឹង
អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដ និងជំនាញការវៀតណាម ខេត្ត ហ្សាឡាយ ចំនួន៨ អដិ្ឋធាតុ ត្រូវបានធ្វើ មាតុភូមិនិវត្ដន៍ បន្ទាប់ពីបានរុករកឃើញ ក្នុងរដូវប្រាំង ឆ្នាំ២០២៥-២០២៦ ក្នុងភូមិសាស្រ្ត ខេត្តរតនគិរី
ពិធីគោរពវិញ្ញាណក្ខន្ធ និងធ្វើមាតុភូមិនិវត្ដន៍ នៃអដិ្ឋធាតុកង
ទ័ព និងជំនាញការវៀតណាម ចំនួន៨ ខាងលើនេះត្រូវបាន
គណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្ដរតនគិរី នៃព្រះរា
ជាណាចក្រកម្ពុជា និងខេត្តហ្សាឡាយ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ដែល រៀបចំធ្វើឡើងនៅបរិវេណ
ស្តូបអនុស្សាវរីយ៍មិត្តភាព កម្ពុជា-វៀតណាម ស្ថិតនៅ
សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរីរ សៀលថ្ងៃទី
១០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមវត្តមមាន ឯកឧត្ដម ម៉ា វិចិត្រ អភិបាលរងខេត្ដ និងជាប្រធានគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្តរតនគិរី និងលោកជំទាវ ង្វៀង ធីថាញ់លីច អនុ
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការរុករកអដ្ឋិធាតុខេត្ដហ្សាឡាយ ។


បទយកការណ៍
មុខម្ហូប ឆាក្រវ៉ាញ សម្លរម្ជូរក្រវ៉ាញ អន្លក់ក្រវ៉ាញ ជាដើម គឺជាមុខម្ហូបដ៏ពេញនិយមរបស់ប្រជាពលរដ្ឋខេត្តប៉ៃលិន
មុខម្ហូប ឆាក្រវ៉ាញ សម្លរម្ជូរក្រវ៉ាញ អន្លក់ក្រវ៉ាញ ជាដើម គឺជាមុខម្ហូបដ៏ពេញនិយមរបស់ប្រជាពលរដ្ឋខេត្តប៉ៃលិន ដែលភ្ញៀវទេសចរ និងអ្នកដំណើរទាំងឡាយតែងតែសួរក និងសរសើថា ត្រូវមាត់ ត្រូវចិត្ត។
ក្រវ៉ាញមានដុះនៅតាមព្រៃភ្នំ ឬដីដែលមានដើមឈើធំៗ ដុះជុំជិត ពោលគឺដំណាំនេះ ត្រូវការពន្លឺថ្ងៃតិច ដើម្បីលូតលាស់។ បច្ចុប្បន្ននេះ ក្រវ៉ាញក៏ត្រូវបានប្រជាពលរដ្ឋមួយចំនួន ធ្វើការដាំដុះផងដែរ ដែលទទួលបានទិន្នផលល្អប្រសើ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមទេសរដ្ឋមន្រ្តី អុី ឈាន អញ្ជើញគោរពវិញ្ញាណខ័ន្ធសព លោក សំ សាវឿន អតីតប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន
នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្រ្តី អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំខេត្តប៉ៃលិន មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ គោរពវិញ្ញាណខ័ន្ធសព លោក សំ សាវឿន អតីតប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន នៅគេហដ្ឋានសព ស្ថិតក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលបានទទួលមរណភាព ដោយសារជម្ងឺគាំងបេះដូង នាយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ។


ការអភិវឌ្ឍ
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម)
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ អញ្ជើញដឹកនាំកិច្ចប្រជុំ រៀបចំផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងតម្រូវការត្រៀមលក្ខណៈសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវគម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ចាប់ពីចំណុចបំបែកស្គន់ រហូតដល់ក្រុងកំពង់ចាម។


សុខាភិបាល
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារជំងឺមិនឆ្លង និងស្តារនីតិសម្បទា នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង
បាត់ដំបង៖ អគារជំងឺមិនឆ្លង និងស្តារនីតិសម្បទា នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សាធារណរដ្ឋកូរ៉េតាមរយៈមូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្តរជាតិ(KOFIH) ត្រូវបានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម គីម សុងតេ (KIM Sungtai) អគ្គកុងស៊ុលកូរ៉េ ប្រចាំកម្ពុជា និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង លោក ពិន ប្រាកដ អភិបាលរងខេត្តបាត់ដំបង លោក លោកស្រី ប្រធាន អនុប្រធាន មកពីមន្ទីរអង្គភាពនានាក្នុងខេត្ត ព្រមទាំងលោក លោកស្រី អភិបាល អភិបាលរង ក្រុងស្រុកនៃខេត្តបាត់ដំបង។


សន្តិសុខសង្គម
អភិបាលរងខេត្តកំពង់ចាម ចុះពិនិត្យទីតាំង និងផ្សព្វផ្សាយច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងស្រុកស្រីសន្ធរ
(កំពង់ចាម) នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោក សា ស៉ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងមួយចំនួន ព្រមទាំងបន្តយុទ្ធនាការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ នៅក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរីអញ្ជើញចុះសួរសុខទុក្ខ ទណ្ឌិតដែលផ្ទុកមេរោគអេស៍ចំនួន១២នាក់ នៅពន្ធនាគារខេត្ត
ការចុះសួរសុខទ្ខរបស់ លោកជំទាវ ញាន ទិត្យចិន្តាអភិបាល
រងខេត្តរតនគិរី បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ
២០២៦។


បទយកការណ៍
ម្ចាស់កសិដ្ឋានវ័យក្មេងនៅបាត់ដំបង ចិញ្ចឹមមាន់យកស៊ុត រកចំណូលបានជិត១លានរៀលក្នុងមួយថ្ងៃ
បាត់ដំបង ៖ សម្លេងមាន់ស្រែកក្ដត ទ្រហឹងអើងកង ចេញពីកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង ដែលមានទ្រុងខ្ពស់ផុតពីដី ប្រព័ន្ធទឹកខ្វែងខ្វាត់ដើរដោយបស្វ័យប្រវត្តិ ។ បុរសម្នាក់កំពុងឈរដាក់ចំណី និងដើរប្រមូលស៊ុតជាច្រើនពាន់គ្រាប់ ដែលទើបតែទំលាក់ពងតាមធ្នើរនីមួយៗសម្រាប់យកទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ។


ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រងព្រំដែនជំនាន់ទី២ និងបច្ចេកវិទ្យាឌីជីថលថ្មីៗ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ
នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ជំនាន់ទី២ (CBMS-2) និងមុខងារឌីជីថលអន្តោប្រវេសន៍ថ្មីៗ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីជួយពង្រឹងសមត្ថភាពរបស់កងកម្លាំងអន្តោប្រវេសន៍ ក្នុងការពិនិត្យតាមដាន និងរក្សាការពារសន្តិសុខជាតិឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមយុគសម័យឌីជីថល។


បរិស្ថាន
មន្ទីរបរិស្ថានខេត្តកណ្តាល និងមូលនិធិ ខេ អឹម អេច បានឯកភាពគ្នារៀបចំពិធី"ចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហការលើគម្រោងដើមឈើ១លានដើម" នៅស្រុកកណ្តាលស្ទឹង
មន្ទីរបរិស្ថានខេត្តកណ្តាល និងមូលនិធិ ខេ អឹម អេច បានឯកភាពគ្នារៀបចំពិធី"ចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហការលើគម្រោងដើមឈើ១លានដើម" នៅស្រុកកណ្តាលស្ទឹង


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តកណ្តាល រៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការចំណាកស្រុកដោយសុវត្ថិភាព នៅស្រុកល្វាឯម ខេត្តកណ្តាល
ដើម្បីបន្តពង្រឹងការយល់ដឹង និងរួមចំណែកទប់ស្កាត់រាល់ទម្រង់នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ ជាពិសេសលើកុមារតាមប្រព័ន្ធអនឡាញ ព្រមទាំងលើកកម្ពស់ការចំណាកស្រុកដោយសុវត្ថិភាព រដ្ឋបាលខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការចំណាកស្រុកដោយសុវត្ថិភាព

