ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ វាយតម្លៃលើការថែទាំខួបផ្លូវ ១ខ្សែ នៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ វាយតម្លៃលើការថែទាំខួបផ្លូវ ១ខ្សែ នៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង


គ្រោះធម្មជាតិ
អាជ្ញាធរខេត្តស្ទឹងត្រែងនាំយកអំណោយសង្គមកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋ និងអតីតយុទ្ធជន ៣៥២គ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង បានចុះ នាំយកកញ្ចប់ស្បៀងសង្គមកិច្ចដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ចំនួន ៣៥២កញ្ចប់ ទៅប្រគល់ជូនដល់ដៃអតីតយុទ្ធជន និវត្តជន ជនមានពិការភាព ចាស់ជរា ស្ត្រីមានផ្ទៃពោះ និងគ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ។


ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០


ព័ត៌មាន
កម្លាំងសឹករងខេត្តកំពង់ឆ្នាំង និងកងពលតូចលេខ៧០ ធ្វើលំហាត់យុទ្ធវិធីសង្គ្រោះប្រជាពលរដ្ឋនៅលើផ្ទៃទឹក
កម្លាំងសឹករងខេត្តកំពង់ឆ្នាំង និងកងពលតូចលេខ៧០ ធ្វើលំហាត់យុទ្ធវិធីសង្គ្រោះប្រជាពលរដ្ឋនៅលើផ្ទៃទឹក


សន្តិសុខសង្គម
ថ្ងៃដំបូង! យុវជន-យុវនារីខេត្តប៉ៃលិន ស្ម័គ្រចិត្តអញ្ជើញមកទទួលពាក្យសុំបំពេញកាតព្វកិច្ចយោធា
ប៉ៃលិន៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ នេះ ដែលជាថ្ងៃទី១ នៃការចាប់ផ្តើមអនុវត្តការងារបំពេញកាតព្វកិច្ចយោធា គេឃើញមានយុវជន យុវនារី ជាច្រើនរូបបានបង្ហាញស្មារតីស្នេហាជាតិយ៉ាងផុលផុស ដោយបានអញ្ជើញមកទទួល និងបំពេញពាក្យសុំស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា នៅតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ៃលិន និងស្រុកសាលក្រៅ ខេត្តប៉ៃលិន។


វីដេអូចំរុះ
រដ្ឋបាលខេត្តកណ្ដាល បើកកិច្ចប្រជុំវេទិកាពិគ្រោះយោបល់ស្ដីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៧-២០២៩)
រដ្ឋបាលខេត្តកណ្ដាល បើកកិច្ចប្រជុំវេទិកាពិគ្រោះយោបល់ស្ដីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៧-២០២៩)


សន្តិសុខសង្គម
មន្ទីរព័ត៌មានខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ តាមប្រព័ន្ធ Zoom
(ប៉ៃលិន)៖ លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការដែលជាក្រុមការងារព័ត៌មាន និងសាធារណមតិខេត្ត ចូលរួមកិច្ចប្រជុំស្តីពីការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ដើម្បីពង្រឹងប្រសិទ្ធភាពការងារតាមដាន និងឆ្លើយតបព័ត៌មានឱ្យបានទាន់ពេលវេលា។


សកម្មភាពអាជ្ញាធរ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាមបើកវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយបច្ចេកទេសលិខិតបទដ្ឋានគតិយុត្ត ជូនដល់អ្នកទទួលម៉ៅការសំណង់ និងអាជ្ញាធរពាក់ព័ន្ធ
(កំពង់ចាម) ដើម្បីធានាបាននូវសំណង់រឹងមាំប្រើប្រាស់យូរអង្វែងប្រកបដោយសុវត្ថិភាព គុណភាព និងមានច្បាប់សាងសង់ត្រឹមត្រូវតាមច្បាប់នោះ ស្ថិតនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាមបានបើកវគ្គផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត និងបណ្តុះបណ្តលពីបច្ចេកទេសផ្សេងៗជូនដល់រដ្ឋបាលស្រុក/ក្រុង ឃុំ/សង្កាត់ និងក្រុមជាងសំណង់មកពីស្រុកចំនួន៦ក្នុងខេត្តកំពង់ចាម ដើម្បីធ្វើយ៉ាងណាបញ្ជ្រាបការយល់ដឹងផ្សេងៗដល់ក្រុមជាងទទួលម៉ៅការសំណង់ក្នុងខេត្តកំពង់ចាមឲ្យពួកគាត់គោរពច្បាប់ដោយត្រូវមានមានអជ្ញាប័ណ្ណជាង ចំណែកម្ចាស់សំណង់នានាត្រូវធ្វើច្បាប់អនុញ្ញាតសាងសង់ត្រឹមត្រូវ មុនដំណើរការសាងសង់។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងជាង១៩៨ គីឡូម៉ែត្រ
(ពោធិ៍សាត់) នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨ គ.ម. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។


ការអភិវឌ្ឍ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងពីគម្រោងពង្រីកការដាក់អំពូលសូឡានៅតាម ដងផ្លូវប្រវែង ១ ២០០គីឡូម៉ែត្រ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
លើកឡើងពីគម្រោងពង្រីកការដាក់អំពូលសូឡានៅតាម ដងផ្លូវប្រវែង ១ ២០០គីឡូម៉ែត្រ ក្នុង ១៣រាជធានី-ខេត្ត ក្នុងទំហំថវិកា ៦លានដុល្លារ។


សកម្មភាពអាជ្ញាធរ
ថវិកាបដិភាគ ៨០០ដុល្លារ ត្រូវបានប្រគល់ជូនសាលាបឋមសិក្សាម្ជូរម៉្ងា ដើម្បើរួមគ្នាជួសជុលអគារសិក្សាជាមួយអង្គការ Good Neighbours
ខេត្តមណ្ឌលគិរី៖ ថវិកាបដិភាគចំនួន ៨០០ដុល្លារអាមេរិក ដែលទទួលបានពីការឧបត្ថម្ភគាំទ្ររបស់ ឯកឧត្ដម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះញែក មន្ត្រីរាជការ និងសប្បុរសជននានា នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ លោក សី ទូច អភិបាលស្រុកកោះញែក បាននាំយកទៅប្រគល់ជូនដល់ សាលាបឋមសិក្សាម្ជូរម៉្ងា ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមមូលដ្ឋាន។


សន្តិសុខសង្គម
រាជរដ្ឋាភិបាល ជូនដល់បងប្អូនកម្មករនិយោជិត ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ មានចំនួន ២១២$ ក្នុងមួយខែ ប្រាក់ឈ្នួលគោលអប្បបរមាចន្លោះពី ២៣១,៥$ ទៅ ២៤២,៥$ ក្នុងមួយខែ
កាដូរដូវកាលភ្ជុំបិណ្ឌ របស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនកម្មករនិយោជិត!
ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ មានចំនួន ២១២$ ក្នុងមួយខែ ប្រាក់ឈ្នួលគោលអប្បបរមាចន្លោះពី ២៣១,៥$ ទៅ ២៤២,៥$ ក្នុងមួយខែ


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គង់ គឹមនី ទទួលជួបសម្ដែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃពុធ ៩កើត ខែអស្សុជ ឆ្នាំមមី ឆស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម/លោកជំទាវ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសាលប្រជុំបដិសណ្ឋារកិច្ច រដ្ឋបាលខេត្តមណ្ឌលគិរី។
ក្នុងពិធីជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការនៃរដ្ឋបាលខេត្ត និងប្រតិភូអមដំណើរជាច្រើនរូបផងដែរ។
ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទំនាក់ទំនងរវាងអាជ្ញាធរខេត្តមណ្ឌលគិរី និងស្ថានទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕

