ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ លែងកូនត្រី និងត្រីមេពូជជាង ២០ម៉ឺនក្បាល ចូលក្នុងបឹងធម្មជាតិទំនប់ជ្រោយចេក ស្រុកកំពង់សៀម
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ លែងកូនត្រី និងត្រីមេពូជជាង ២០ម៉ឺនក្បាល ចូលក្នុងបឹងធម្មជាតិទំនប់ជ្រោយចេក ស្រុកកំពង់សៀម


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ
អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ


សុខាភិបាល
មន្ទីរសុខាភិបាលខេត្តកំពង់ចាម គោរពទង់ជាតិ ដើមសប្ដាហ៍ ដើម្បីពង្រឹងវិន័យ និងស្មារតីស្នេហាជាតិ
កំពង់ចាម៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំដើមសប្ដាហ៍។


សន្តិសុខសង្គម
រដ្ឋបាលខេត្តកណ្ដាល បើកវគ្គបណ្តុះបណ្តាលស្តីពី «ការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើកុមារ»
លោកជំទាវបានបន្តថា ជាមួយនឹងការកើនឡើងយ៉ាងលឿននៃប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារលើប្រព័ន្ធអនឡាញបានប្រែជាបញ្ហាសកល និងជាកង្វល់ថ្មីមួយដែលទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន អាជ្ញាធរ អាណាព្យាបាល សង្គមស៊ីវិល និងមន្ត្រីអនុវត្តច្បាប់។


វីដេអូចំរុះ
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២៦
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២៦


វីដេអូចំរុះ
កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០២៦
កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០២៦


វីដេអូចំរុះ
ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០២៦
ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០២៦


ការអភិវឌ្ឍ
ពិធីប្រកាសបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)
ពិធីនេះដែរប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និង ឯកឧត្តម ហូ វ៉ាន់មឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមកពីក្រសួង-ស្ថាប័នថ្នាក់ជាតិ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំពិភាក្សាពង្រឹងការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែនខុសច្បាប់របស់ពលរដ្ឋកម្ពុជា និងជនបរទេស ដើម្បីទប់ស្កាត់បទល្មើស និងធានាសន្តិសុខសង្គម
ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តខិតខំប្រឹងប្រែងរួមគ្នា ក្នុងការទប់ស្កាត់ការឆ្លងដែន និងការស្នាក់នៅដោយខុសច្បាប់របស់ជនអន្តោប្រវេសន៍ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ ដើម្បីជៀសវាងការប្រើប្រាស់ការឆ្លងដែនខុសច្បាប់ជាមធ្យោបាយក្នុងការប្រព្រឹត្តបទល្មើសផ្សេងៗ ដែលអាចប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។


សកម្មភាពអាជ្ញាធរ
កូនត្រីចម្រុះប្រមាណជាង ១០០គីឡូ បានលែងចូលបឹងធម្មជាតិវិញ និងឧបករណ៍ល្មើសជាច្រើន ត្រូវបានជំនាញជលផល បំផ្លាញចោល នៅនឹងកន្លែង
កូនត្រីចម្រុះទម្ងន់ ១១៥គីឡូ បានលែងចូលបឹងធម្មជាតិវិញ និងឧបករណ៍ល្មើសនេសាទជាច្រើន ត្រូវបានជំនាញជលផលបំផ្លាញចោល នាពេលមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចំនួន ៣ករណី នៃទីតាំងផ្សេងៗគ្នា នៃភូមិសាស្រ្តស្រុកបាធាយ ខេត្តកំពង់ចាម ។


សិល្បៈនិងវប្បធម៌
ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងលោកជំទាវ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តគិរីរតនារាម ភ្នំយ៉ាត
ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន និងលោកជំទាវ ស្វាយ ដួងកែវ បានដឹកនាំមន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តគិរីរតនារាម ហៅវត្តភ្នំយ៉ាត ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នេះ ដើម្បីចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងវីរៈកងទ័ព ដែលបានពលីជីវិត ក្នុងបុព្វហេតុ ជាតិ មាតុភូមិ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលក្រុងសែនមនោរម្យ បើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)
ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ លោក មួង ប៉ាង អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមបើក «សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៧-២០២៩)» ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុង មន្ទីរ-អង្គភាពពាក់ព័ន្ធ ចៅសង្កាត់ និងតំណាងអង្គការសង្គមស៊ីវិលជាច្រើនរូប ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំរដ្ឋបាលក្រុងសែនមនោរម្យ។


សិល្បៈនិងវប្បធម៌
ឯកឧត្តម ថង សាវុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តសែនមនោរម្យ
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី រួមជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៩ និងនាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តសែនមនោរម្យ ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

