ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

បទយកការណ៍
(វីដេអូ) : បទយកការណ៍៖ ស្នាមញញឹម និងក្ដីសង្ឃឹមថ្មី លើដងផ្លូវបេតុងភូមិអូរប្រឹស
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏ចម្បងក្នុងការតភ្ជាប់ទំនាក់ទំនង រវាងទីប្រជុំជនទៅកាន់តំបន់ជនបទដាច់ស្រយាល។ ពីមុន ផ្លូវលំមួយខ្សែស្ថិតក្នុងភូមិអូរប្រឹស សង្កាត់អូរតាវ៉ៅ ធ្លាប់តែបង្កការលំបាកយ៉ាងខ្លាំង ដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗ។ ប៉ុន្តែពេលនេះ ភាពលំបាកវេទនាទាំងនោះត្រូវបានជំនួសមកវិញនូវដងផ្លូវបេតុងដ៏រឹងមាំ ដែលកំពុងនាំមកនូវភាពងាយស្រួល និងក្ដីសង្ឃឹមថ្មីយ៉ាងកក់ក្ដៅជូនបងប្អូនប្រជាពលរដ្ឋ។


កសិកម្ម
មន្ទីរកសិកម្មខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ដំណាំកសិកម្មរបស់កសិករ ៦គ្រួសារ និងផ្តល់ធាតុចូលស្តារផលិតកម្មបន្លែក្រោយជំនន់ទឹកភ្លៀង
ប៉ៃលិន៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពផលប៉ះពាល់ដំណាំកសិកម្មរបស់ប្រជាកសិករចំនួន ៦គ្រួសារ នៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។


សន្តិសុខសង្គម
ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមន្ទីរព័ត៌មានខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំ ស្ដីពី ការបំពេញទម្រង់ទិន្នន័យការងារ និងស្ថានភាពអ្នកសារព័ត៌មានទូទាំងប្រទេស
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅមន្ទីរព័ត៌មានខេត្តប៉ៃលិន លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការជំនាញពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ (Zoom) ជាមួយឯកឧត្តម ទេព អាស្នារឹទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ដើម្បីពិភាក្សា និងណែនាំអំពីការបំពេញទម្រង់ឯកសារព័ត៌មានទាក់ទងនឹងការអនុវត្តការងារ ព្រមទាំងស្ថានភាពអ្នកសារព័ត៌មានប្រចាំខែនៅក្នុងប្រទេសកម្ពុជា។


សន្តិសុខសង្គម
ថ្នាក់ដឹកនាំមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងពាណិជ្ជកម្ម តាមប្រព័ន្ធវីដេអូ Zoom
លោក វ៉ាន់ ហួរ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការជំនាញក្រោមឱវាទ ចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធវីដេអូ Zoom។


សន្ទនាមតិ
សុខភាពសាធារណៈ និងការទប់ស្កាត់ជំងឺឆ្លង ក្រោយទឹកជំនន់
សុខភាពសាធារណៈ និងការទប់ស្កាត់ជំងឺឆ្លង ក្រោយទឹកជំនន់


ព័ត៌មាន
ឯកឧត្ដម ឆាយ ប្ញទ្ធិសែន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ព្រះអង្គ
ឯកឧត្ដម ឆាយ ប្ញទ្ធិសែន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ព្រះអង្គ


ព័ត៌មាន
អភិបាលក្រុងកំពង់ឆ្នាំង ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាតុមូលស្តីពីលំនៅឋានដែលមានភាពធន់ក្នុងបរិបទហានិភ័យផ្លាស់ប្តូរ
អភិបាលក្រុងកំពង់ឆ្នាំង ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាតុមូលស្តីពីលំនៅឋានដែលមានភាពធន់ក្នុងបរិបទហានិភ័យផ្លាស់ប្តូរ


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋគម្រប់ខួប១៤ឆ្នាំ
បាត់ដំបង៖នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្ដីរាជការសាលាខេត្ត មន្រ្ដីរាជការមកពីមន្ទីរអង្គភាពជុំវិញខេត្ត ប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋគម្រប់ខួប១៤ឆ្នាំ(១៥ តុលា ២០១២-១៥ តុលា ២០២៦)។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ នាំយកអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែតផ្ដល់ជូនពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងជាង១៣០០គ្រួសារបន្ថែមទៀត
បាត់ដំបង៖នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈក្រុមការងារស្បៀងបន្ទាន់ផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១៣២៤គ្រួសារនៅក្នុងស្រុករុក្ខគិរី មោងឫស្សី គាស់ក្រឡ និងក្រុងបាត់ដំបង។


សន្តិសុខសង្គម
ឯកឧត្តម សុខ លូ បន្តនាំយកអំណោយជាស្បៀងអាហាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុករុក្ខគិរី និងក្រុងបាត់ដំបង
បាត់ដំបង៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តនាំយកអំណោយជាស្បៀងអាហាររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ២៧០គ្រួសារ នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»
(កំពង់ចាម)÷ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ខណៈដែលរដ្ឋបាលខេត្តដទៃទៀតក្នុងព្រះរាជាណាចក្រកម្ពុជា ក៏បានប្រារព្ធពិធីដ៏មានអត្ថន័យជ្រាលជ្រៅនេះដូចគ្នា។


សកម្មភាពថ្នាក់ដឹកនាំ
គណ:ប្រតិភូក្រសួងព័ត៌មានថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ"
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញ ដឹកនាំគណ:ប្រតិភូក្រសួងព័ត៌មានថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" គម្រប់ខួប ១៤ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៦) នៅមណ្ឌលព្រះបរមរូប រាជធានីភ្នំពេញ នាព្រឹកថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៦។


នយោបាយ
ភ្នាក់ងារតំណាងកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ រកដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ
AKP ឡាអេ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦- ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា មកដល់ទីតាំងដើម្បីចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ នៅវិមានសន្តិភាព ទីស្នាក់ការកណ្ដាលតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ (PCA) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។

