ព័ត៌មានតាមបណ្តារខេត្ត

ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ
អគ្គនាយករដ្ឋករទឹកបាត់ដំបង ចុះសិក្សាទីតាំងជាក់ស្តែង ដើម្បីតភ្ជាប់បណ្តាញទុយោមេផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅតំបន់ភ្នំសំពៅ
ការអភិវឌ្ឍ
អគ្គនាយករដ្ឋករទឹកបាត់ដំបង ចុះសិក្សាទីតាំងជាក់ស្តែង ដើម្បីតភ្ជាប់បណ្តាញទុយោមេផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅតំបន់ភ្នំសំពៅ
បាត់ដំបង៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាត និងលើកកម្ពស់សុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង រួមជាមួយមន្ត្រីជំនាញបច្ចេកទេសផ្នែកបណ្តាញ និងផ្គត់ផ្គង់ទឹកស្អាត បានចុះពិនិត្យ និងសិក្សាទីតាំងជាក់ស្តែង សម្រាប់រៀបចំគម្រោងតម្លើងបំពង់មេបញ្ជូនទឹកស្អាត ដើម្បីតភ្ជាប់ និងលក់ដុំទឹកស្អាតជូនប្រតិបត្តិករទឹកស្អាតឯកជន នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
លោក ញ៉ឹប បូរី ជំរុញឱ្យមន្ត្រីជំនាញបង្កើនការផលិតបទយកការណ៍ ស្តីពី សមិទ្ធិផលសង្គមជាតិក្នុងខេត្តប៉ៃលិន
សន្តិសុខសង្គម
លោក ញ៉ឹប បូរី ជំរុញឱ្យមន្ត្រីជំនាញបង្កើនការផលិតបទយកការណ៍ ស្តីពី សមិទ្ធិផលសង្គមជាតិក្នុងខេត្តប៉ៃលិន
(ប៉ៃលិន)៖នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តប៉ៃលិន លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្ត បានដឹកនាំកិច្ចប្រជុំការងារជាមួយមន្ត្រីការិយាល័យទូរទស្សន៍ និងការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដើម្បីពង្រឹងប្រសិទ្ធភាពការងារប្រចាំថ្ងៃ និងជំរុញការផលិតបទយកការណ៍ឱ្យកាន់តែសកម្ម សំដៅឆ្លុះបញ្ចាំងពីសមិទ្ធិផលជាក់ស្តែងនានាក្នុងខេត្ត។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សេចក្តីជូនដំណឹង ស្តីពីការចាត់វិធានការថែរក្សាទឹកទុក
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ស្តីពីការចាត់វិធានការថែរក្សាទឹកទុក
យោងតាមការព្យាករ ការតាមដាន និងការវិភាគលើស្ថានភាពវិវត្តន៍នៃអាកាសធាតុជាសកល តំបន់ ក៏ដូចជានៅក្នុងផ្ទៃប្រទេសកម្ពុជា រដូវវស្សាឆ្នាំ២០២៦ នឹងបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ហើយបាតុភូតអែលនីញ៉ូ (El Niño) នឹងស្ថិតនៅក្នុងកម្រិត ១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
រូបមន្តធម្មជាតិ ៤ យ៉ាង ជួយព្យាបាលឈឺសន្លាក់ឆ្អឹងយ៉ាងមានប្រសិទ្ធភាព
សុខាភិបាល
រូបមន្តធម្មជាតិ ៤ យ៉ាង ជួយព្យាបាលឈឺសន្លាក់ឆ្អឹងយ៉ាងមានប្រសិទ្ធភាព
តើលោកអ្នកកំពុងតែឈឺសន្លាក់ឆ្អឹងឬ? តើលោកអ្នកចង់ដឹងពីវិធីជួយបន្ថយការឈឺចុកចាប់សន្លាក់ឆ្អឹង និងព្យាបាលដោយមិនចាំបាច់ទៅរកគ្រូពេទ្យដែរឬទេ? ដូចដែរលោកអ្នកបានជ្រាបរួចមកហើយ ជំងឺរលាកសន្លាក់ឆ្អឹង គឺជាការសឹករេចរិលនៃសន្លាក់ឆ្អឹង។ សន្លាក់ដែលងាយរងការបំផ្លាញ គឺសន្លាក់ត្រង់ ដៃ ជង្គង់ ជើង និងត្រកៀក។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ឯកឧត្តម ហ៊ឺ វីរៈ ជួបសួរសុខទុក្ខអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅខេត្តកំពង់ឆ្នាំង
​ព័ត៌មាន​
ឯកឧត្តម ហ៊ឺ វីរៈ ជួបសួរសុខទុក្ខអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅខេត្តកំពង់ឆ្នាំង
ឯកឧត្តម ហ៊ឺ វីរៈ ជួបសួរសុខទុក្ខអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅខេត្តកំពង់ឆ្នាំង
មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង
មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង
អានបន្ត
អភិបាលខេត្តកំពង់ចាម ជំរុញមន្ទីររៀបចំដែនដី រៀបចំខ្លួនអនុវត្តសេវាអនឡាញ ដើម្បីភាពស្អាតស្អំ និងទំនុកចិត្តជូនប្រជាពលរដ្ឋ
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ជំរុញមន្ទីររៀបចំដែនដី រៀបចំខ្លួនអនុវត្តសេវាអនឡាញ ដើម្បីភាពស្អាតស្អំ និងទំនុកចិត្តជូនប្រជាពលរដ្ឋ
(កំពង់ចាម)៖ ក្នុងអង្គសន្និបាតបូកសរុបវឌ្ឍនភាពការងារឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានលើកទឹកចិត្តឱ្យមន្ទីរជំនាញ រៀបចំខ្លួនចាប់ផ្តើមអនុវត្តយន្តការផ្តល់សេវាអនឡាញជាជំហានៗ ដើម្បីលើកកម្ពស់ភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងបង្កើនទំនុកចិត្តជូនប្រជាពលរដ្ឋ។ ‎
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
កម្លាំងនគរបាលខេត្តប៉ៃលិន ចុះល្បាតរក្សាសន្តិសុខ សុវត្ថិភាព តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្តខេត្តប៉ៃលិន
សន្តិសុខសង្គម
កម្លាំងនគរបាលខេត្តប៉ៃលិន ចុះល្បាតរក្សាសន្តិសុខ សុវត្ថិភាព តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្តខេត្តប៉ៃលិន
(ប៉ៃលិន)៖នៅយប់អាទិត្យ ៧ កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងនគរបាលខេត្តប៉ៃលិន បានចុះល្បាត ឈរជើង និងត្រួតពិនិត្យតាមគោលដៅសំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពសង្គម បង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ព្រមទាំងធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
អាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅគោលដៅ ផ្សារបឹងកុក
សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅគោលដៅ ផ្សារបឹងកុក
កំពង់ចាម : នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៦ នេះ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងផ្សព្វផ្សាយ ដល់អាជីវករលក់ដូរ នៅគោលដៅផ្សារបឹងកុក ក្នុងក្រុងកំពង់ចាម ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
សារលិខិតជូនពរ  រដ្ឋបាលខេត្តឧត្តរមានជ័យ  គោរពជូន សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
អានបន្ត
‎ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជនចំនួន២ ក្នុងខេត្តកំពង់ចាម
សកម្មភាពថ្នាក់ដឹកនាំ
‎ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជនចំនួន២ ក្នុងខេត្តកំពង់ចាម
‎(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តកំពង់ចាម ដើម្បីពិនិត្យ និងពិភាក្សាលើសំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជនចំនួន២ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដែលកិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ស្រុកឯកភ្នំ និងមន្ទីរសាធារណការខេត្ត ចុះជួសជុលផ្លូវខេត្តលេខ ១៥៦ ក្រោយរងការខូចខាតដោយទឹកជំនន់
សកម្មភាពអាជ្ញាធរ
ស្រុកឯកភ្នំ និងមន្ទីរសាធារណការខេត្ត ចុះជួសជុលផ្លូវខេត្តលេខ ១៥៦ ក្រោយរងការខូចខាតដោយទឹកជំនន់
បាត់ដំបង៖ អាជ្ញាធរស្រុកឯកភ្នំ សហការជាមួយក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានចុះអន្តរាគមន៍ស្តារ និងជួសជុលផ្លូវខេត្តលេខ ១៥៦ ជាបន្ទាន់ ត្រង់ចំណុចគល់ស្ពានផ្សារប្រហុក ស្ថិតក្នុងភូមិស្នាពីមុខ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ បន្ទាប់ពីផ្លូវនេះបានរងការខូចខាតដោយសារទឹកជំនន់ស្ទឹងសង្កែ ដើម្បីធានាការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋឱ្យប្រព្រឹត្តទៅដោយសុវត្ថិភាព និងប្រក្រតីភាពឡើងវិញ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
លោក ឃន ប្រុស ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសុខាភិបាលត្រីមាសទី៣ ឆ្នាំ២០២៦ នៅខេត្តកំពង់ចាម
សកម្មភាពថ្នាក់ដឹកនាំ
លោក ឃន ប្រុស ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសុខាភិបាលត្រីមាសទី៣ ឆ្នាំ២០២៦ នៅខេត្តកំពង់ចាម
ខេត្តកំពង់ចាម៖ លោក ឃន ប្រុស អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរួមរបស់ក្រុមការងារពិសេស និងគណៈកម្មាធិការពាក់ព័ន្ធនឹងការងារសុខាភិបាលថ្នាក់ខេត្ត ដើម្បីពិនិត្យលទ្ធផលការងារត្រីមាសទី៣ ឆ្នាំ២០២៦ និងជំរុញការអនុវត្តផែនការសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព។កិច្ចប្រជុំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំតូចនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ខេត្តបាត់ដំបងប្រកាសជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចសន្យា នៅកម្រិតបឋមសិក្សា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
អប់រំ និងកីឡា
ខេត្តបាត់ដំបងប្រកាសជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចសន្យា នៅកម្រិតបឋមសិក្សា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជន និងបេក្ខជនដែលមានបំណងចូលបម្រើការងារជាគ្រូបង្រៀនផ្អែកលើកិច្ចសន្យា នៅកម្រិតបឋមសិក្សា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ថា ការទទួលពាក្យស្នើសុំធ្វើឡើងតាមប្រព័ន្ធអនឡាញ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត