ព័ត៌មានតាមបណ្តារខេត្ត

ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញអមដំណើរ និងចូលរួមអបអរសាទរ សិស្សជ័យលាភីនិទ្ទេស A ក្នុងពិធីសំណេះសំណាលជាមួយ សម្តេចធិបតី នាយករដ្ឋមន្ត្រី
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញអមដំណើរ និងចូលរួមអបអរសាទរ សិស្សជ័យលាភីនិទ្ទេស A ក្នុងពិធីសំណេះសំណាលជាមួយ សម្តេចធិបតី នាយករដ្ឋមន្ត្រី
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមជាមួយថ្នាក់ដឹកនាំខេត្ត និងលោក ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងមាតាបិតា អាណាព្យាបាលសិស្សានុសិស្ស បានអញ្ជើញចូលរួមយ៉ាងកក់ក្តៅក្នុង «ពិធីសំណេះសំណាលជាមួយសិស្សដែលប្រឡងជាប់និទ្ទេស A» នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំសិក្សា២០២៥-២០២៦។ ពិធីដ៏មហានព្វឫក្សនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
អភិបាលខេត្តកណ្ដាល ចុះពិនិត្យផ្លូវបេតុងបាក់ស្រុតដោយគ្រោះធម្មជាតិ នៅស្រុកកោះធំ និងបានចាត់វិធានការចាក់ថ្មបំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
មន្ទីរបរិស្ថានខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារខែតុលា និងលើកទិសដៅអនុវត្តបន្ត
សន្តិសុខសង្គម
មន្ទីរបរិស្ថានខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារខែតុលា និងលើកទិសដៅអនុវត្តបន្ត
មន្ទីរបរិស្ថានខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំបូកសរុប និងពិនិត្យវឌ្ឍនភាពការងារប្រចាំខែតុលា ព្រមទាំងដាក់ចេញទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្ត ក្រោមអធិបតីភាព លោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្ត នៅសាលប្រជុំភ្នំខៀវនៃមន្ទីរបរិស្ថានខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ក្រសួងការងារ រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងគ្រឿងញៀន នៅខេត្តមណ្ឌលគិរី
សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងការងារ រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងគ្រឿងញៀន នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ជា សុខនី រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកជំទាវ ម៉ៅ ធីតា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងគ្រឿងញៀន នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពក្នុង «កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងផ្សព្វផ្សាយការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងគ្រឿងញៀន» នៅសាលប្រជុំមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
នគរបាលស្រុកកោះញែក ចុះបិទស្ទីកគ័រចំណាំងផ្លាតលើគោយន្តកន្ត្រៃ និងយានយន្តកែច្នៃ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
សន្តិសុខសង្គម
នគរបាលស្រុកកោះញែក ចុះបិទស្ទីកគ័រចំណាំងផ្លាតលើគោយន្តកន្ត្រៃ និងយានយន្តកែច្នៃ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
​ខេត្តមណ្ឌលគិរី ៖ កម្លាំងជំនាញសណ្តាប់ធ្នាប់-ចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកកោះញែក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែសង្គម បានចុះធ្វើយុទ្ធនាការបិទស្ទីកគ័រចំណាំងផ្លាត លើគោយន្តកន្ត្រៃ រ៉ឺម៉កម៉ូតូ ត្រាក់ទ័រ និងយានយន្តកែច្នៃផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅពេលយប់។ ​
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
កិច្ចប្រជុំសារាចរណែនាំ ស្ដីពី៖ ការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៦
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំសារាចរណែនាំ ស្ដីពី៖ ការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៦
ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី និងលោកស្រី ដូច ដារ៉ា ប្រធានរតនាគារខេត្ត បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំសារាចរណែនាំ ស្ដីពី៖ «ការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៦»។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពជំនាញជុំវិញខេត្ត សមាជិក សមាជិកា និងមន្ត្រីជំនាញនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គម ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គម ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត
ឯកឧត្តមបានបន្ថែមទៀតថា៖ ខេត្តកណ្តាលបានចាប់ផ្តើមអនុវត្តគម្រោងនេះដំបូងនៅឆ្នាំ២០២០ លើក្រុង-ស្រុកចំនួន ៨ ប៉ុណ្ណោះ ចាប់ពីឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្ន (ឆ្នាំ២០២៦) ខេត្តបានពង្រីកការអនុវត្តរហូតដល់ ១៣ ក្រុង-ស្រុក (គ្របដណ្តប់ទាំងស្រុង) និងមានអង្គភាពអនុវត្តសរុបចំនួន ៦១៤ អង្គភាព (រួមមាន ឃុំ-សង្កាត់ ១២៧, មណ្ឌលសុខភាព ១១០ និងសាលាបឋមសិក្សា ៣៦៤)។ ស្ថានភាពនៃការប្រកាសប្រើប្រាស់ថវិកា ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៦ដំណើរការអនុវត្តការងារគណនេយ្យភាពសង្គមក្នុងខេត្តកណ្តាល ទទួលបានការគាំទ្រថវិកាពីប្រភពសំខាន់ៗចំនួន៣ រួមមាន ថវិការដ្ឋបាលខេត្ត ថវិការដ្ឋបាលក្រុង-ស្រុក និងថវិការដ្ឋបាលឃុំ-សង្កាត់។
មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
អភិបាលខេត្តកណ្ដាល ចុះពិនិត្យផ្លូវបេតុងបាក់ស្រុតដោយគ្រោះធម្មជាតិ នៅស្រុកកោះធំ និងបានចាត់វិធានការចាក់ថ្មបំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកណ្ដាល ចុះពិនិត្យផ្លូវបេតុងបាក់ស្រុតដោយគ្រោះធម្មជាតិ នៅស្រុកកោះធំ និងបានចាត់វិធានការចាក់ថ្មបំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយច្រាំងទន្លេ សូមចូលរួមដាំដើមឫស្សីឱ្យបានច្រើននៅតាមបណ្ដោយផ្លូវដែលជាប់ច្រាំងទន្លេ ដើម្បីជួយពង្រឹងដី និងកាត់បន្ថយការច្រោះដីនៅពេលរដូវទឹកឡើង។ ការដាំឫស្សី មិនត្រឹមតែអាចរួមចំណែកការពារច្រាំង និងកាត់បន្ថយហានិភ័យនៃការបាក់ស្រុតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចផ្តល់ផលប្រយោជន៍ដល់គ្រួសារ តាមរយៈការប្រើប្រាស់ ឬប្រមូលផលទំពាំង និងដើមឫស្សី សម្រាប់ប្រើប្រាស់ ឬបង្កើតចំណូលបន្ថែមបានផងដែរ។
មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បើកវគ្គបណ្តុះបណ្តាលដល់អ្នកស្ម័គ្រចិត្តសរុប ៤០នាក់
សកម្មភាពថ្នាក់ដឹកនាំ
សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បើកវគ្គបណ្តុះបណ្តាលដល់អ្នកស្ម័គ្រចិត្តសរុប ៤០នាក់
ខេត្តមណ្ឌលគិរី៖ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ គឹមនី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី នាថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ គោលនយោបាយអ្នកស្ម័គ្រចិត្ត និងវិជ្ជាសង្គ្រោះបឋម» ចំនួន ២វគ្គ ជូនដល់អ្នកស្ម័គ្រចិត្តសរុបចំនួន ៤០នាក់ (ស្រី ២៥នាក់) ដែលអញ្ជើញមកពីស្រុកអូររាំង និងក្រុងសែនមនោរម្យ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ក្រសួងអធិការកិច្ច  ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក នៅស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បីលើកកម្ពស់សុវត្ថិភាពប្រជាពលរដ្ឋគ្រប់រូប
អប់រំ និងកីឡា
ក្រសួងអធិការកិច្ច ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក នៅស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បីលើកកម្ពស់សុវត្ថិភាពប្រជាពលរដ្ឋគ្រប់រូប
ពិធីដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមយ៉ាងកុះករពីសំណាក់ក្រុមការងារប្រតិភូអមដំណើរ ប្រធាននិងតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីតាមបណ្តាឃុំក្នុងស្រុកសេសាន សរុបប្រមាណជា៣០០នាក់។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញបិទសិក្ខាសាលាស្តីពី «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងសម័យឌីជីថល»  ដោយមានអ្នកសារព័ត៌មាន និងមន្ត្រីផ្នែកព័ត៌មានជិត ៧០០នាក់ចូលរួម

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នាសាលចតុម្មុខមង្គលទីស្តីការក្រសួង បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងសម័យឌីជីថល» ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងព័ត៌មាន និងសមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ (MSJ) នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីអ្នកសារព័ត៌មាន មន្ត្រីផ្នែកព័ត៌មាន និងមន្ត្រីនៃស្ថាប័នពាក់ព័ន្ធនានា សរុបជិត ៧០០នាក់។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
រដ្ឋបាលខេត្តកំពង់ចាម ចាត់ទុកការងារផ្តល់អត្តសញ្ញាណបណ្ណជា «កិច្ចការអាទិភាព» ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកំពង់ចាម ចាត់ទុកការងារផ្តល់អត្តសញ្ញាណបណ្ណជា «កិច្ចការអាទិភាព» ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ការងារផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ គឺជាកិច្ចការអាទិភាព និងជាកាតព្វកិច្ចបម្រើសេវាសាធារណៈដ៏សំខាន់របស់រដ្ឋបាលខេត្ត សំដៅការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជូនប្រជាពលរដ្ឋគ្រប់រូបនៅក្នុងខេត្តកំពង់ចាម។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីថ្លែងការណ៍ទាត់ចោលការលើកឡើងទាំង៣ចំណុច របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃដែលបានចុះផ្សាយនៅក្នុងកាសែត Khaosod
សិល្បៈនិងវប្បធម៌
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីថ្លែងការណ៍ទាត់ចោលការលើកឡើងទាំង៣ចំណុច របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃដែលបានចុះផ្សាយនៅក្នុងកាសែត Khaosod
(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចេញសេចក្តីថ្លែងការណ៍ទាត់ចោលការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ Sabeeda Thaised កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដូចដែលបានចុះផ្សាយនៅក្នុងកាសែត Khaosod ដោយបានអះអាងថា៖ ទី១. ប្រាសាទខ្នារ និងប្រាសាទតាក្របី ស្ថិតនៅក្នុងទឹកដីថៃ ទី២. ភាគីថៃបានចុះប្រាសាទទាំងនេះនៅក្នុងបញ្ជីបេតិកភណ្ឌជាតិ ព្រមទាំងបានចាត់វិធានការរដ្ឋបាលនានាដើម្បីគ្រប់គ្រងថែរក្សា និងអភិរក្សតាមរយៈច្បាប់ជាតិផ្ទៃក្នុងរបស់ខ្លួន និងទី៣. ដោយផ្អែកលើមូលដ្ឋាននេះ ភាគីថៃបដិសេធមិនព្រមប្រគល់វត្ថុសិល្បៈដែលបានយកចេញជាឯកតោភាគីពីតំបន់ប្រាសាទខាងលើដោយយកលេសថាការប្រមូលវត្ថុសិល្បៈចេញពីតំបន់ប្រាសាទនេះគឺដើម្បីសិក្សា ថែរក្សា និងអភិរក្ស។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត