ព័ត៌មានតាមបណ្តារខេត្ត

អភិបាលខេត្តកំពង់ចាម ជំរុញអ្នកពាក់ព័ន្ធឱ្យបន្តរួមគ្នា ចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចបោកប្រាស់តាម ទូរស័ព្ទ និងបណ្តាញសង្គម
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ជំរុញអ្នកពាក់ព័ន្ធឱ្យបន្តរួមគ្នា ចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចបោកប្រាស់តាម ទូរស័ព្ទ និងបណ្តាញសង្គម
កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានជំរុញឲ្យក្រុមការងារពាក់ព័ន្ធ បន្តរួមគ្នា ចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចបោកប្រាស់តាម ទូរស័ព្ទ និងបណ្តាញសង្គម ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា អញ្ជើញដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណារិទ្ធ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកុសុមៈ
សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា អញ្ជើញដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណារិទ្ធ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកុសុមៈ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំគណៈប្រតិភូសមាគមនារីក្រសួងព័ត៌មាន ចុះសាកសួរសុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ក្នុងរាជធានីភ្នំពេញ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូននិវត្តជនវិស័យព័ត៌មាន ដែលមានជំងឺប្រចាំកាយ
សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូននិវត្តជនវិស័យព័ត៌មាន ដែលមានជំងឺប្រចាំកាយ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (អ.ន.ក វិស័យព័ត៌មាន) បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូន លោក ភឿន ភឺន ដែលជានិវត្តជន (អតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ទទក) កំពុងមានជំងឺប្រចាំកាយ និងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងសង្កាត់គីឡូលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ខេត្តកំពង់ចាមមានភ្លៀងធ្លាក់គ្រប់ដណ្តប់ទូទាំងខេត្ត ខណៈទឹកទន្លេមេគង្គខេត្តបានបន្តឡើងបន្តិច
សេចក្តីជូនដំណឹង
ខេត្តកំពង់ចាមមានភ្លៀងធ្លាក់គ្រប់ដណ្តប់ទូទាំងខេត្ត ខណៈទឹកទន្លេមេគង្គខេត្តបានបន្តឡើងបន្តិច
ស្ថានភាពអាកាសធាតុក្នុងខេត្តកំពង់ចាមកាលពីម្សិលមិញមានភ្លៀងធ្លាក់តិច ឫច្រើនទៅតាមទីកន្លែង ជាក់ស្តែងយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាស្ថានភាពអកាសធាតុនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ គឺមានភ្លៀងធ្លាក់នៅតាមបណ្តាឃុំជាច្រើន នៅក្នុងស្រុក/ក្រុងទាំង១០របស់ខេត្តកំពង់ចាម។ ជាមួយគ្នានេះចំពោះស្ថានភាពទឹកទន្លេមេគង្គនៅថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០២៦នេះកម្ពស់ទន្លេបានបន្តឡើងបន្តិចប៉ុណ្ណោះនៅកម្ពស់០៩.២២ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកឡើងកម្ពស់០.០១ម៉ែត្រ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ៥ករណី នៅក្នុងភូមិសាស្ត្រស្រុកបាធាយ
សកម្មភាពអាជ្ញាធរ
មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ៥ករណី នៅក្នុងភូមិសាស្ត្រស្រុកបាធាយ
នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកបាធាយ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម អធិការដ្ឋាននគរបាលស្រុកបាធាយ និងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចំនួន ៥ករណី នៅចំណុចក្រពើប្រជល់ មុខវត្តអន្លង់ជ្រៃ និងចំណុចស្ពានស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
រដ្ឋបាលខេត្តកំពង់ចាម បើកយុទ្ធនាការប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្រោមប្រធានបទ «គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈាម»
សុខាភិបាល
រដ្ឋបាលខេត្តកំពង់ចាម បើកយុទ្ធនាការប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្រោមប្រធានបទ «គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈាម»
រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីបើកយុទ្ធនាការទ្រង់ទ្រាយធំមួយ ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្រោមប្រធានបទ «គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈាម»។ ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាស្រុកចំការលើ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ដំណឹងល្អ! កំណាត់ផ្លូវជាតិលេខ៦ និងលេខ៧ ក្នុងខេត្តកំពង់ចាម នឹងត្រូវដំឡើងអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពីពន្លឺព្រះអាទិត្យ
ការអភិវឌ្ឍ
ដំណឹងល្អ! កំណាត់ផ្លូវជាតិលេខ៦ និងលេខ៧ ក្នុងខេត្តកំពង់ចាម នឹងត្រូវដំឡើងអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពីពន្លឺព្រះអាទិត្យ
ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម នឹងទទួលបានសុវត្ថិភាពកាន់តែខ្ពស់ក្នុងការធ្វើដំណើរពេលយប់ ខណៈកំណាត់ផ្លូវជាតិសំខាន់ៗចំនួន ២ ខ្សែ ត្រូវបានជ្រើសរើសចូលក្នុងជំហានដំបូង (ជុំទី១) នៃគម្រោងដំឡើងអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពីពន្លឺព្រះអាទិត្យ (Solar) ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
សមត្ថកិច្ចជលផលកំពង់ចាម ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ ៤ករណីក្នុងស្រុកកងមាស និងស្រុកបាធាយ
សកម្មភាពអាជ្ញាធរ
សមត្ថកិច្ចជលផលកំពង់ចាម ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ ៤ករណីក្នុងស្រុកកងមាស និងស្រុកបាធាយ
កំពង់ចាម៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នេះ បានសហការជាមួយកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យនិងបង្ក្រាបបទល្មើសជលផលចំនួន ៤ករណី ក្នុងភូមិសាស្ត្រស្រុកកងមាស និងស្រុកបាធាយ ខេត្តកំពង់ចាម ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
មន្ទីរសុខាភិបាលខេត្តកំពង់ចាម ចុះអប់រំផ្សព្វផ្សាយពីការថែទាំសុខភាពជូនពលរដ្ឋ និងសិស្សានុសិស្សក្នុងស្រុកចំនួន៣
សុខាភិបាល
មន្ទីរសុខាភិបាលខេត្តកំពង់ចាម ចុះអប់រំផ្សព្វផ្សាយពីការថែទាំសុខភាពជូនពលរដ្ឋ និងសិស្សានុសិស្សក្នុងស្រុកចំនួន៣
កំពង់ចាម៖ ក្រុមការងារបច្ចេកទេសនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម សហការជាមួយស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយ អំពីការថែទាំសុខភាព ព្រមទាំងបាញ់ថ្នាំមូស ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតាមសហគមន៍ សាលារៀន ក្នុងភូមិសាស្ត្រស្រុកកងមាស ចំការលើ និងស្រីសន្ធរ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺឆ្លង និងជំងឺមិនឆ្លងនានា។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤ បើកកិច្ចប្រជុំសាមញ្ញលើកទី២៦
សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤ បើកកិច្ចប្រជុំសាមញ្ញលើកទី២៦
(កំពង់ចាម) នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤ បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ខ្លួន នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ២ករណី ក្នុងភូមិសាស្ត្រស្រុកព្រៃឈរ
សកម្មភាពអាជ្ញាធរ
សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ២ករណី ក្នុងភូមិសាស្ត្រស្រុកព្រៃឈរ
កំពង់ចាម : សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងបង្ក្រាបបទល្មើសនេសាទបាន ២ករណី ក្នុងភូមិសាស្ត្រស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំដោះស្រាយករណីដីធ្លី និងការអាស្រ័យផលចំនួន ៥ករណី ក្នុងស្រុកស្រីសន្ធរ
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំដោះស្រាយករណីដីធ្លី និងការអាស្រ័យផលចំនួន ៥ករណី ក្នុងស្រុកស្រីសន្ធរ
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិនិត្យ ពិភាក្សា និងស្វែងរកដំណោះស្រាយលើករណីដីធ្លី និងការអាស្រ័យផលរបស់ប្រជាពលរដ្ឋចំនួន ៥ករណី ស្ថិតក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត