
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តស្ទឹងត្រែង ចុះប្រគល់ប្រាក់បេឡាមរណសង្គ្រោះ និងទេយ្យវត្ថុ ជូនគ្រួសារសពនិវត្តជនយោធា នៅស្រុកថាឡាបរិវ៉ាត់
(ស្ទឹងត្រែង)៖ ថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើនមុខ ត្រូវបានក្រុមការងារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តស្ទឹងត្រែង នាំយកទៅប្រគល់ជូនដល់ខ្នងផ្ទះនៃគ្រួសារសពលោក ឌឹម សារឹម អតីតនិវត្តជនយោធា នៅស្រុកថាឡាបរិវ៉ាត់ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក. ខេត្ត ដើម្បីជួយសម្រាលការលំបាក និងចាត់ចែងក្នុងពិធីបុណ្យសពតាមប្រពៃណី។











