
រដ្ឋបាលខេត្តស្ទឹងត្រែង ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍ជនបទ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារជនបទ ឆ្នាំ២០២៦-២០៣៣
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍ជនបទ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារជនបទ ឆ្នាំ២០២៦-២០៣៣ ដើម្បីរួមចំណែកផ្តល់ធាតុចូលសំខាន់ៗក្នុងការកសាងផែនទីបង្ហាញផ្លូវ លើកកម្ពស់ជីវភាព និងពង្រឹងសេដ្ឋកិច្ចពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែរឹងមាំ។











