
ឯកឧត្តម សរ សុពុត្រា ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ដោយផ្តោតសំខាន់លើការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ព្រមទាំងការផ្សព្វផ្សាយខ្លឹមសារសេចក្តីជូនដំណឹង និងសេចក្តីណែនាំផ្សេងៗ ដើម្បីជំរុញការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព។











