
កំពង់ត្រាចត្រៀមបង្កើតខឿនសេដ្ឋកិច្ចមូលដ្ឋានរឹងមាំ តាមរយៈប្លង់ប្រើប្រាស់ដីចក្ខុវិស័យឆ្នាំ ២០៥០
កំពត៖ ការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីចក្ខុវិស័យឆ្នាំ ២០៥០ សម្រាប់ស្រុកកំពង់ត្រាច ខេត្តកំពត គឺជាជំហានសំខាន់ក្នុងការកំណត់ទិសដៅអភិវឌ្ឍន៍ឱ្យស្របតាមសក្តានុពលតំបន់ ដោយភ្ជាប់វិស័យកសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ជាមួយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។











