
ការបើកប្រាក់ខែជាប្រាក់រៀល ជាកម្លាំងជំរុញសេដ្ឋកិច្ចជាតិ និងលើកតម្កើងអត្តសញ្ញាណកម្ពុជា
កំពត៖ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថានឯកជនទាំងអស់ ឱ្យប្តូរទម្លាប់បើកប្រាក់ខែជូនបុគ្គលិក កម្មករ និងនិយោជិតពីប្រាក់ដុល្លារមកជាប្រាក់រៀល ដើម្បីកាត់បន្ថយការចំណាយក្នុងការប្តូររូបិយប័ណ្ណ និងរួមចំណែកពង្រឹងតួនាទីប្រាក់រៀលក្នុងសេដ្ឋកិច្ចកម្ពុជា។











