
វេទិកាពិគ្រោះយោបល់នៅស្រុកឈូក ឆ្លើយតបសំណើពលរដ្ឋ ២៧ ក្នុងចំណោម ៣០ករណី
កំពត៖ វេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពត នៅស្រុកឈូក បានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋលើកឡើងពីបញ្ហាប្រឈម និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដោយក្នុងចំណោមសំណើ សំណូមពរ និងកង្វល់ចំនួន ៣០ករណី មន្ត្រីជំនាញបានឆ្លើយបំភ្លឺចំនួន ២៧ករណី ខណៈ ៣ករណីទៀតត្រូវការការពិនិត្យ និងដោះស្រាយបន្ត។











