
ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី "អក្ខរកម្មបញ្ញាសិប្បនិម្មិត AI Literacy” ជូនស្ត្រីជាថ្នាក់ដឹកនាំនៅរដ្ឋបាលខេត្ត មន្ទីរអង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ នៃខេត្តកណ្តាល
នៅក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនេះ លោកជំទាវ ស្រ៊ុន ស្រីនាង បានគូសបញ្ជាក់ថា ការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន បានបង្ខំឱ្យគ្រប់ស្ថាប័ន និងបុគ្គលគ្រប់រូបត្រូវតែពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានឱ្យបានទូលំទូលាយ។











