
កិច្ចប្រជុំត្រៀមរៀបចំការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅខេត្តកណ្តាល
គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ ពិភាក្សា និងរៀបចំផែនការត្រៀមលក្ខណៈរួមគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្តកណ្តាល កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងការធានាឱ្យដំណើរការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ប្រព្រឹត្តទៅដោយរលូន មានតម្លាភាព យុត្តិធម៌ ព្រមទាំងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសុខុមាលភាពពេញលេញជូនដល់បេក្ខជន និងគណៈមេប្រយោគទាំងអស់ក្នុងខេត្តកណ្តាល។











