
វគ្គបណ្តុះបណ្តាលស្តីពី "អក្ខរកម្មបញ្ញាសិប្បនិម្មិត AI Literacy” ជូនស្ត្រីជាថ្នាក់ដឹកនាំនៅរដ្ឋបាលខេត្ត មន្ទីរអង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ នៃខេត្តកណ្តាល
មានប្រសាសន៍ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថល កំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សពីមួយ ថ្ងៃទៅមួយថ្ងៃ ដែលជាកត្តាចម្បងតម្រូវឱ្យគ្រប់អង្គភាព ស្ថាប័ននានា ជាពិសេសបុគ្គលម្នាក់ៗ ត្រូវ តែអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានយ៉ាងទូលំទូលាយ។











