
សាកលវិទ្យាល័យជាតិបាត់ដំបង បើកសន្និសីទអន្តរជាតិ ស្តីពី «និរន្តរភាពប្រព័ន្ធស្បៀងអាហារ និងកសិកម្ម»
បាត់ដំបង ៖ សាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមការគាំទ្រពីដៃគូសហការពាក់ព័ន្ធនានា បានរៀបចំបើកសន្និសីទអន្តរជាតិស្តីពី និរន្តរភាពប្រព័ន្ធស្បៀងអាហារ និងកសិកម្ម បានធ្វើឡើងនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យជាតិបាត់ដំបង ។ ស្ថិតក្រោមវត្តមានចូលរួមពីឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បណ្ឌិត Petra Chaloupková (ផេត្រា ឆាឡូបកូវ៉ា) ព្រឹទ្ធបុរសរងទទួលបន្ទុក ទំនាក់ទំនងអន្តរជាតិ នៃមហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្មតំបន់ត្រូពិច សាកលវិទ្យាល័យវិទ្យាសាស្ត្រកសិកម្មប្រាក លោកបណ្ឌិត David Ader (ដាវីដ អាដឺ) សាស្ត្រាចារ្យមកបំពេញបេសកកម្ម បង្រៀននៅសាកលវិទ្យាល័យជាតិបាត់ដំបង បណ្ឌិត ស្រ៊ាន ពៅ សាកលវិទ្យាធិការរង និងជាអ្នកសម្របសម្រួលកម្មវិធីសន្និសីទ តំណាងអង្គការ និងធនាគារដៃគូពាក់ព័ន្ធ ព្រមទាំងសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង ជាច្រើនទៀត ។











