
សាខា ក.ប.ប. ខេត្តបាត់ដំបង ចុះផ្សព្វផ្សាយសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង ១,២០០នាក់ នៅវិទ្យាល័យស្តៅសន្តិភាព
បាត់ដំបង៖ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុខភាព អនាម័យ និងសិទ្ធិរបស់អ្នកប្រើប្រាស់ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបាត់ដំបង សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី «សុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់» ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជីវករលក់ដូរចំណីអាហារ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។











