
លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង ចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីការផ្សព្វផ្សាយផែនការមេ និងផែនការសកម្មភាពរួម សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍធនធានទឹកក្នុងអនុអាងទន្លេ ទាំង៣
នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ទូច គង្គា អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមក្នុង «សិក្ខាសាលាថ្នាក់ជាតិ ដើម្បីផ្សព្វផ្សាយផែនការមេ និងការរៀបចំផែនការអនុវត្តផែនការសកម្មភាពរួម សម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹកប្រកបដោយចីរភាពនៅក្នុងអនុអាងទន្លេទាំងបី (ទន្លេសេកុង សេសាន និងស្រែពក)» ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (CNMC) នៅសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។











