
រដ្ឋបាលក្រុងស្ទឹងត្រែង រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីឆ្លើយតបតម្រូវការអភិវឌ្ឍន៍នៅមូលដ្ឋាន
ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលក្រុងស្ទឹងត្រែង បានរៀបចំសិក្ខាសាលាស្ដីពី «សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) នៅថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់» នៅសាលប្រជុំសាលាក្រុងស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្តម ធូ ចាន់ពៅ អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលក្រុង លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ សមាជិកក្រុមប្រឹក្សាក្រុង មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធក្នុងការងាររៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋាន។











