
កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចុះអប់រំណែនាំច្បាប់ចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាពជូនដល់សិស្សវិទ្យាល័យនេត យ៉ង់ ក្រុងបាត់ដំបង
បាត់ដំបង៖ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ និងលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងជំនាញចុះធ្វើការផ្សព្វផ្សាយអប់រំ ពន្យល់ និងណែនាំផ្ទាល់អំពីច្បាប់ចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្ស នៃវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងក្រុងបាត់ដំបងនាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦។











