
មន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បន្តចុះពិនិត្យ និងបិទការដ្ឋានរៀបចំធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យមួយកន្លែងនៅស្រុកភ្នំព្រឹក
បាត់ដំបង៖ ក្រុមការងារជំនាញនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យជាថ្មីលើទីតាំងដំឡើងសម្ភារសម្រាប់ធ្វើអាជីវកម្មរ៉ែមាសដោយគ្មានច្បាប់អនុញ្ញាតមួយកន្លែង ស្ថិតនៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលអាជ្ញាធរធ្លាប់បានបង្ក្រាបកន្លងមក។











