
រដ្ឋបាលស្រុកឯកភ្នំ រៀបចំយុទ្ធនាការផ្សព្វផ្សាយការប្រើប្រាស់ KHQR និងប្តូរប្រាក់រៀលចាស់ ទក់ រហែក ជូនប្រជាពលរដ្ឋ
បាត់ដំបង៖ រដ្ឋបាលស្រុកឯកភ្នំ សហការជាមួយធនាគារជាតិនៃកម្ពុជា សាខាខេត្តបាត់ដំបង នឹងរៀបចំយុទ្ធនាការផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល KHQR និង បាគង ព្រមទាំងផ្តល់សេវាប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ជូនប្រជាពលរដ្ឋ និងសាធារណជន ដោយមិនគិតកម្រៃសេវា។











