
អគ្គិសនីបាត់ដំបង ចេញការជូនដំណឹងបន្ទាន់ ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់អគ្គិសនីក្នុងពេលមានទឹកជំនន់
បាត់ដំបង៖ អង្គភាពអគ្គិសនីបាត់ដំបង បានចេញសេចក្តីជូនដំណឹង និងអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច សាធារណជន និងអតិថិជនដែលកំពុងប្រើប្រាស់ចរន្តអគ្គិសនីក្នុងតំបន់អាជ្ញាបណ្ណ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ឆ្លងឆក់អគ្គិសនីក្នុងអំឡុងពេលមានទឹកជន់លិច។











