
ថ្នាក់ដឹកនាំការិយាល័យពុទ្ធិកសិក្សា និងបណ្ណាល័យ ចុះពិនិត្យតាមដានការសិក្សារបស់សមណសិស្ស-សិស្ស នៅសាលាពុទ្ធិកបឋមសិក្សាខេត្តប៉ៃលិន
លោក ង៉ែត ច័ន្ទរតនៈ ប្រធានការិយាល័យពុទ្ធិកសិក្សា និងបណ្ណាល័យ រួមជាមួយព្រះនាយក និងព្រះនាយករង បាននិមន្ត និងអញ្ជើញចុះពិនិត្យតាមដានវឌ្ឍនភាពនៃការសិក្សារបស់សមណសិស្ស និងសិស្ស នៅសាលាពុទ្ធិកបឋមសិក្សាខេត្តប៉ៃលិន រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃអង្គារ-ពុធ ៩កើត-១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។











