
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធវីដេអូអនឡាញ Zoom
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំប្រតិភូខេត្ត ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធវីដេអូអនឡាញ (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសន្តិភាព រដ្ឋបាលខេត្តមណ្ឌលគិរីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងលោកនាយករដ្ឋបាលសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាឱកាសនេះ ធ្វើឡើងដើម្បីពិភាក្សា និងឆ្លងរបៀបវារៈសំខាន់ៗមួយចំនួន ក្នុងការដឹកនាំ និងគ្រប់គ្រងកិច្ចការរដ្ឋបាលសាធារណៈ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕











