
កិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំង សម្រាប់ការរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៦ របស់ ថ្នាក់ដឹកនាំអ.ជ.ប.គ.ញ. និងរដ្ឋបាលខេត្តកណ្តាល
នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ ឯកឧត្តម ណុប ដារ៉ា និងលោកឧត្តមសេនីយ៍ឯក ជុន ថាវៀត បានដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញគ្រឿងញៀន នៅភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។











