
ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកលើកដែក
ពិធីនេះរៀបចំឡើងដើម្បីប្រកាសផ្ទេរ និងប្រកាសចូលកាន់មុខតំណែងលោកស្រី សែម ចាន់ថូ ជាអភិបាលរងស្រុកលើកដែក ឆ្លើយតបទៅនឹងកំណែទម្រង់មុខងារសាធារណៈរបស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំខេត្តណែនាំដល់អាជ្ញាធរ និងកងកម្លាំងមូលដ្ឋានឱ្យបន្តពង្រឹងកិច្ចសហការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដើម្បីជួយជំរុញការអភិវឌ្ឍស្រុកឱ្យកាន់តែរីកចម្រើន។











