
យុទ្ធនាការចុះផ្សព្វផ្សាយ និងការចាត់វិធានការបង្ការជំងឺគ្រុនឈាម ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋក្នុងរដូវវស្សា
ក្នុងរដូវវស្សានេះ មន្ទីរសុខាភិបាលខេត្តកណ្តាលបានចុះអប់រំប្រជាពលរដ្ឋ ព្រមទាំងដាក់ថ្នាំអាបេត និងបាញ់ថ្នាំសម្លាប់មូសខ្លា ដើម្បីបង្ការជំងឺគ្រុនឈាម។ ជាមួយគ្នានេះ អាជ្ញាធរអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ហើយបើមានការសង្ស័យ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ដោយជៀសវាងការបន្តព្យាបាលនៅផ្ទះផ្ទាល់ខ្លួន ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត។











