
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញបិទព្រឹត្តិការណ៍ប្រណាំងទូក និងប្រគល់ពានរង្វាន់ជ័យលាភី ឆ្នាំ២០២៦ ប្រកបដោយជោគជ័យ
ខេត្តមណ្ឌលគិរី៖ ព្រឹត្តិការណ៍ប្រណាំងទូក ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៦ នៅខេត្តមណ្ឌលគិរី បានបិទបញ្ចប់ជាស្ថាពរប្រកបដោយភាពសប្បាយរីករាយ និងជោគជ័យយ៉ាងត្រចះត្រចង់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត។











