
កម្លាំងចម្រុះស្រុកសំពៅលូន ចុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីពង្រឹងសន្តិសុខ និងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព
ខេត្តបាត់ដំបង៖ ក្នុងគោលដៅបង្កើនប្រសិទ្ធភាព នៃការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចចម្រុះស្រុកសំពៅលូន បានបើកប្រតិបត្តិការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងយានយន្តគ្រប់ប្រភេទ នៅតាមចំណុចភូមិសាស្ត្រសំខាន់ៗ ក្នុងស្រុក។











