
ស្ថាប័នដំណោះស្រាយអប់រំ អ៊ែដផាប់ ខេមបូឌា ឯ.ក (DTP) រៀបចំសិក្ខាសាលាស្តីពី «វិធីសាស្ត្របង្រៀនភាសាអង់គ្លេសក្នុងបរិបទស្ទែម (STEM)» គាំទ្រសហការជាមួយសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពង់ចាម
(កំពង់ចាម)៖ យោងតាមផលប៉ះពាល់អវិជ្ជមានដែលបណ្ដាលមកពីសេដ្ឋកិច្ចពិភពលោក លោកបណ្ឌិត ទូច ពុទ្ធី អគ្គនាយក ស្ថាប័នដំណោះស្រាយអប់រំ អ៊ែដផាប់ ខេមបូឌា ឯ.ក (DTP Education Solutions Cambodia) បានដឹកនាំ និងផ្ដួចផ្ដើមគំនិតឱ្យមានការវិនិយោគទៅលើការសិក្សា ដោយប្រើប្រាស់កម្មវិធីសិក្សាឱ្យបានត្រឹមត្រូវ និងសម្ភារៈសិក្សាដែលមានប្រភពដើមច្បាស់លាស់ (សៀវភៅ Original) បន្ថែមលើការសហការជាមួយនឹងដៃគូពាក់ព័ន្ធ។ ដូច្នេះហើយ លោកបានដឹកនាំរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់មួយ ស្តីពី «វិធីសាស្ត្របង្រៀនភាសាអង់គ្លេសក្នុងបរិបទស្ទែម (STEM) ដើម្បីអភិវឌ្ឍជំនាញក្នុងសតវត្សទី២១» ដោយទទួលបានការគាំទ្រពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា។











