
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៧ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦
សូមក្រាបថ្វាយបង្គំសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់!បងប្អូនជនរួមជាតិទាំងអស់ ជាទីស្រឡាញ់! រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់លើការលើកកម្ពស់អនាម័យជនបទ ដោយបានដាក់ចេញនូវគោលដៅ «បន្តជំរុញការអនុវត្តផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឱ្យសម្រេចអត្រាគ្របដណ្តប់១០០% នៅឆ្នាំ២០៣០ ស្របនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ អង្គការសហប្រជាជាតិ (SDGs ៦.១ និង៦.២)។











