
ឯកឧត្តម ទូច គង្គា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីត្រួតពិនិត្យ និងជំរុញការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
ខេត្តស្ទឹងត្រែង៖ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំគណបក្សស្រុកបុរីអូរស្វាយសែនជ័យ ឯកឧត្តម ទូច គង្គា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក។











