
ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងជាង ២ពាន់គ្រួសារ ក្នុងខេត្តសៀមរាប ទទួលស្បៀងអាហារ និងពូជស្រូវពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា
ប្រជាពលរដ្ឋរងគ្រោះ និងខូចខាតដំណាំស្រូវដោយសារជំនន់ទឹកភ្លៀងសរុបចំនួន ២ ៤០៣គ្រួសារ នៅក្នុងស្រុកអង្គរជុំ និងស្រុកស្រីស្នំ ខេត្តសៀមរាប បានទទួលអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងគ្រាប់ពូជស្រូវពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីជួយស្តារជីវភាព និងការដាំដុះឡើងវិញ ដែលពិធីប្រគល់ធ្វើឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ឃ្នួច អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមានការចូលរួមពីសំណាក់ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប។











