
ស្រុកសាលាក្រៅ បន្តចុះធ្វើយុទ្ធនាការដាក់ស្លាកសញ្ញា «ហាមចោលសំរាម» ដើម្បីលើកកម្ពស់អនាម័យ និងបរិស្ថាន
(ប៉ៃលិន)៖ ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ បានបន្តដឹកនាំមន្ត្រីរាជការក្រោមឱវាទ ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់លោកប្រធានក្រុមប្រឹក្សាស្រុក ចុះធ្វើយុទ្ធនាការដាក់ស្លាកសញ្ញា «ហាមចោលសំរាម» នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ និងផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។











