
មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ត្រៀមផែនការប្រើប្រាស់ទឹកស្រោចស្រពស្រូវប្រាំងលើផ្ទៃដីសរុបជិត ៥ម៉ឺនហិកតា
បាត់ដំបង៖ គិតត្រឹមថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថានភាពទឹកនៅតាមអាងទឹក និងទំនប់បង្ហៀរសំខាន់ៗក្នុងខេត្តបាត់ដំបង មានកម្រិតទឹកពេញគ្រប់គ្រាន់ ខណៈអាងទឹកមួយចំនួនទៀតកំពុងបន្តស្តុកទឹកបន្ថែម ដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់ការបង្កបង្កើនផលរបស់ប្រជាកសិករ។ នេះបើតាមការបញ្ជាក់របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង។











