
ឯកឧត្ដម ឃួង ស្រេង ដឹកនាំក្រុមការងារជំនាញចុះពិនិត្យប្រឡាយ និងស្ថានីយបូមទឹក ដើម្បីដោះស្រាយបញ្ហាទឹកលិចនៅតំបន់សំខាន់ៗ ក្នុងរាជធានីភ្នំពេញ
ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពេញមួយព្រឹកថ្ងៃទី០៥វិច្ឆិកានេះ បានដឹកនាំមន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌចំនួន៣មានខណ្ឌទួលគោក ខណ្ឌសែន សុខនិងខណ្ឌពោធិសែនជ័យចុះពិនិត្យមើលប្រឡាយ,លូនិងស្ថានីយ៍បូមទឹក ដើម្បីរិះរកគ្រប់វិធីធ្វើយ៉ាងណាអាចរំដោះការលិចលង់នៅតំបន់មុខ មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ខណ្ឌទួលគោកនិងចំណុចមុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។











