
រដ្ឋបាលរាជធានីភ្នំពេញ បំពេញការងារគូសគំនូសសញ្ញាចរាចរ និងលាបថ្នាំរបាំងទ្រូងផ្លូវលើមហាវិថីព្រះមុនីវង្ស បានសម្រេច ១០០% ដើមី្បលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាព
គិតត្រឹមថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាសេនាធិការ សហការជាមួយក្រុមហ៊ុនជំនាញៗ បានបញ្ចប់ប្រកបដោយជោគជ័យនូវការងារគូសគំនូសសញ្ញាចរាចរឡើងវិញ និងលាបថ្នាំរបាំងបែងចែកទ្រូងមហាវិថីព្រះមុនីវង្ស សម្រេចបាន ១០០% ដោយធានាបាននូវគុណភាពខ្ពស់ និងសុវត្ថិភាពក្នុងការអនុវត្តការងារ។











