
ពិធីសំណេះសំណាល និងជូនដំណើរយុវជនស្ម័គ្រចិត្ត ចូលរួមបំពេញកាតព្វកិច្ចយោធា ទៅសាលាហ្វឹកហ្វឺនកងទ័ព
នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះជួបសំណេះសំណាល និងជូនដំណើរយុវជនដែលត្រូវបំពេញកាតព្វកិច្ចយោធា ឆ្ពោះទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព ដើម្បីចូលរួមហ្វឹកហ្វឺន និងទទួលបានចំណេះដឹង ជំនាញ សមត្ថភាព ព្រមទាំងបទពិសោធន៍ក្នុងវិស័យយោធា។











