
រដ្ឋបាលខេត្តកោះកុង បើកយុទ្ធនាការត្រួតពិនិត្យសារធាតុញៀនលើកទី២ លើថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដើម្បីពង្រឹងភាពស្អាតស្អំ និងទំនុកចិត្តសាធារណៈ
រដ្ឋបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងចាប់ផ្តើមដំណើរការធ្វើតេស្តរហ័សស្វែងរកសារធាតុញៀនតាមទឹកមូត្រ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា មកពីតាមបណ្តាមន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក និងសាខាជុំវិញខេត្ត ប្រកបដោយភាពម៉ឺងម៉ាត់ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។











