
នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ នាំយកពូជស្រូវជាអំណោយរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីផ្ដល់ជូនកសិករ ១,៨៦២ គ្រួសារនៅស្រុកឯកភ្នំ
បាត់ដំបង៖នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ប៊ី សុភាព អភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ បានអញ្ជើញអមដំណើរ ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ ចុះចែកពូជស្រូវដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា។











