
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រៀមដំណើរទស្សនកិច្ចទៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យការរៀបចំឯកសារ និងត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រតិភូខេត្តកំពង់ចាម ទៅកាន់ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ដែលជាខេត្តសម្ព័ន្ធមេត្រីភាព នៅដើមខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ តបតាមការអញ្ជើញរបស់អភិបាលខេត្តហៃណាន។











